ព័ត៌មានអន្តរជាតិ

OPEC កាត់បន្ថយការព្យាករណ៍ តម្រូវការប្រេងពិភពលោក បន្ថែមទៀត នៅឆ្នាំ២០២២-២០២៣

វីយែន ៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានកែប្រែការព្យាករណ៍របស់ខ្លួន សម្រាប់តម្រូវការប្រេង ពិភពលោកក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយលើកឡើង ពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់ នៃភូមិសាស្ត្រនយោបាយ ។

ការព្យាករណ៍ចុងក្រោយបំផុត ត្រូវបានចេញផ្សាយនៅក្នុង របាយការណ៍ប្រចាំខែ របស់អង្គការ OPEC ។ សម្ព័ន្ធអ្នកផលិតប្រេង បានធ្វើកំណែទម្រង់ធ្លាក់ចុះមួយចំនួនរួចហើយ ចំពោះការព្យាករណ៍តម្រូវការ របស់ខ្លួនកាលពីដើមឆ្នាំនេះ។

ឥឡូវនេះ OPEC រំពឹងថា តម្រូវការប្រេងសកល នឹងជាមធ្យម ៩៩,៦លានបារ៉ែលក្នុងមួយថ្ងៃ នៅឆ្នាំនេះ ធ្លាក់ចុះ ០,១លានបារ៉ែល ក្នុងមួយម៉ោងពីការព្យាករណ៍ ពីមុនរបស់ខ្លួន ។ សម្ព័ន្ធភាពសន្មតថា ការព្យាករណ៍ នៃតម្រូវការខ្សោយទៅនឹង “ភាពមិនប្រាកដ ប្រជាភូមិសាស្ត្រនយោបាយ ដែលកំពុងបន្ត និង សកម្មភាពសេដ្ឋកិច្ចខ្សោយ”។

សម្រាប់ឆ្នាំក្រោយ OPEC ក៏បានកាត់បន្ថយការព្យាករណ៍របស់ខ្លួន សម្រាប់តម្រូវការ ប្រេងពិភពលោកចំនួន ០,១លានបារ៉ែលក្នុងមួយម៉ោង មកត្រឹម ១០១,៨ លានបារ៉ែល ក្នុងមួយថ្ងៃដោយថា ខ្លួនរំពឹងថា កំណើនតម្រូវការប្រេង នឹង ត្រូវបាន “ប្រឈមមុខនឹង ភាពមិនច្បាស់លាស់ ទាក់ទងនឹងសកម្មភាពសេដ្ឋកិច្ច វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងការអភិវឌ្ឍន៍ ភូមិសាស្ត្រនយោបាយ “។

កាលពីខែមុន OPEC និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលជាក្រុមដែលគេស្គាល់ថាជា OPEC+ បានប្រកាសកាត់បន្ថយផលិតកម្មដ៏ធំចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីជំរុញតម្លៃប្រេង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top