ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទី ៣ នៃកិច្ចប្រជុំកំពូល G20 លើកទី ១៧

នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំដំណាក់កាលទី៣ នៃកិច្ចប្រជុំកំពូល G20 លើកទី ១៧ និងថ្លែងសន្ទរកថា ។

ពេលពិគ្រោះពិភាក្សាអំពីការផ្លាស់ប្តូរទៅជារូមន្តអភិវឌ្ឍន៍តាមបែបឌីជីថល លោក Xi Jinping បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ G20 បានប្រមូលផ្តុំគំនិតឯកភាពគ្នាកាន់តែច្រើននិងជំរុញកិច្ចសហប្រតិបត្តិការកាន់តែច្រើនដើម្បីសម្របនឹងរូបមន្តអភិវឌ្ឍតាមបែបឌីជីថលនិងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ។ សង្ឃឹមថា គ្រប់ភាគីនឹងជំរុញភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការឌីជីថល ដើម្បីធ្វើឱ្យសមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានា ។
លោកបានលើកគំនិតផ្តួចផ្តើម ៣ ចំណុច៖
ទី ១ ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយមនិងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ ទី ២ ត្រូវប្រកាន់ខ្ជាប់នូវការអភិវឌ្ឍជាអាទិភាពនិងពង្រុញគម្លាតឌីជីថល ។ ទី ៣ ត្រូវប្រកាន់ខ្ជាប់ការជំរុញដោយនាវានុវត្តន៍ ដើម្បីជួយដល់ការស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។ ប្រទេសចិនបានលើកឡើង《ផែនការប្រតិបត្តិស្តីពីកិច្ចសហប្រតិបត្តិផ្នែកច្នៃប្រឌិតឌីជីថល G20 》ហើយស្វាគមន៍ភាគីនានាចូលរួមយ៉ាងសកម្ម ។ ប្រទេសចិនរីករាយបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាជិក G20 ចាប់ដៃរួមគ្នាក្នុងការកសាងនិម្មាបនកម្មសេដ្ឋកិច្ចឌីជីថលសកលដែលប្រកបដោយបរិយាបន្ន តុល្យភាព សម្របសម្រួល សហប្រតិបត្តិការឈ្នះ-ឈ្នះនិងវិបុលភាពរួម ៕

កិច្ចប្រជុំកំពូលលើកនេះបានអនុម័ត《សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលកោះបាលីរបស់មេដឹកនាំ G20》 ។

នារសៀលថ្ងៃ ទី ១៦ ខែវិច្ឆកាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃមេដឹកនាំ G20 លើកទី១៧ បានបិទបញ្ចប់នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសឥណ្ឌាបានបន្តវេន្តពីប្រទេសឥណ្ឌូណេស៊ីធ្វើជាប្រធានប្តូរវេននៃ G20៕

To Top