ព័ត៌មានជាតិ

សម្តេចតេជោ៖១០ឆ្នាំមុន គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតពីការកើតមានឡើងវិញ នៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់​ តែពេលនេះមីយ៉ាន់ម៉ា កំពុងកើតសង្គ្រាម

ភ្នំពេញ៖ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា​បានបញ្ជាក់ថា កាលពី១០ឆ្នាំមុនគ្មានគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ខណៈសម្តេចបានស្នើឲ្យគិតពីរកណីនេះ។

ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នាព្រឹក ថ្ងៃទី២៣ វិច្ឆិកាឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានបានបញ្ជាក់យ៉ាងដូច្នេះថា៖ «កាលពី១០ឆ្នាំមុន ខ្ញុំបានស្នើឱ្យមាន «តំបន់ដែលគ្មានសង្គ្រាមស៊ីវិល» ឬ «តំបន់ដែល គ្មានជម្លោះ» នៅក្នុងអាស៊ីអាគ្នេយ៍ ។ នៅពេលនោះគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមា នឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ។ ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិល បានកើតឡើងរួចទៅ ហើយ »។


សម្តេចបានលើកឡើងថាកម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ី វិលជាងបីទសវត្សរ៍ មានបទពិសោធមួយ ចំនួន ដើម្បីចែករំលែកជាមួយប្រទេសដ ទៃទៀត ក្នុងការធ្វើឱ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និង កសាងប្រទេសជាតិនៅក្រោយសង្គ្រាម ។


ជាមួយគ្នានោះដែរសម្តេចតេជោនាយករដ្ឋមន្ត្រីបានឲ្យប្រទេសដែលកំពុងរងគ្រោះដោយសារសង្គ្រាមយ៉ាងដូច្នេះថា៖ «ដោយបានរៀនសូត្រអំពីដំ ណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០, ខ្ញុំចង់ធ្វើការសង្ខេបជា បីចំណុច នៅពេលនេះ ។

ទីមួយ, យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកប ដោយបរិយាបន្ន ។

ទីពីរ, យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ ។ ទីបី, យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការ សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព »។

សម្តេចតេជោក៏បានលើកឡើងថាមូលបទរបស់ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើ «សន្តិសុខប្រកបដោយភាពសុខដុម»ដែល នេះ គឺជាគំនិតថ្មីមួយ សម្រាប់តំបន់នេះ ។

សម្តេចថា៖«យើងត្រូវ ទទួលស្គាល់ និង រំលេចអំពីសារៈសំ ខាន់នៃការអាស្រ័យគ្នាទៅវិញទៅមក សម្រាប់សន្តិភាព និង ស្ថិរភាព។ ជាការកត់សម្គាល់ ភាពផ្សារភ្ជាប់គ្នា ការអាស្រ័យគ្នាទៅវិញទៅមក និង សន្តិសុខ ប្រកបដោយកិច្ចសហប្រតិបត្តិការ បានក្លាយជាមូលដ្ឋានគ្រឹះនៃសន្តិភាព និង ស្ថិរភាពនៅក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិក »។


សម្តេចនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា អាស៊ាន បានក្លាយជាស្នូលនៃ ដំណើរការជំរុញឱ្យមានការ ធ្វើសមាហរណកម្មតំបន់, ការអាស្រ័យគ្នាទៅវិញទៅមក និង ការផ្សារភ្ជាប់គ្នា៕

To Top