ព័ត៌មានអន្តរជាតិ

អតីតបេក្ខភាព ប្រធានាធិបតីបារាំងថា បារាំងត្រូវតែប្តូរគោលដៅ លើអ៊ុយក្រែន

បរទេស៖ បារាំងត្រូវតែដើរតួជាអ្នកសម្រុះសម្រួល រវាងអ៊ុយក្រែន និងរុស្ស៊ី ជំនួសឱ្យការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងការបញ្ជូនអាវុធទៅទីក្រុងគៀវ , នេះបើតាមសមាជិកសភា និងជាអតីតបេក្ខជនប្រធានាធិបតី លោក Nicolas Dupont-Aignan បាននិយាយ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថាលោក Nicolas Dupont-Aignan ក៏បានរិះគន់ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky និងបានជំរុញឱ្យអឺរ៉ុបជៀសវាង ការជាប់ផុងនៅក្នុងជម្លោះ។

លោក Dupont-Aignan ដែលជាស្ថាបនិក និងជាមេដឹកនាំគណបក្សស្តាំនិយម Debout la France (France Arise) នៅក្នុង​បទសម្ភាសន៍​ជាមួយ​ស្ថាប័ន​ព័ត៌មាន​បារាំង​មួយ​ចំនួន​ កាលពី​ថ្ងៃ​អាទិត្យ បាននិយាយថា “បារាំង … គួរតែឃ្លាតឆ្ងាយពីខ្លួន ហើយទទួលតួនាទីជាអាជ្ញាកណ្តាល។ ដោយសារតែគោលបំណងរបស់លោក Zelensky គឺលែងការពារអ៊ុយក្រែនទៀតហើយ ប៉ុន្តែដើម្បីធ្វើជាឧបករណ៍នៃ ការបំផ្លិចបំផ្លាញរុស្ស៊ីដោយការ លះបង់ប្រជាជនរបស់គាត់” ។

អ្នកនយោបាយរូបនេះបាននិយាយថា “នេះគឺជាពេលវេលាដើម្បីធ្វើសន្តិភាព ស្វែងរកការសម្របសម្រួលរវាងភាគីទាំងពីរ និងធ្វើឱ្យ Zelensky ស្ងប់ស្ងាត់” ដោយបន្ថែមថា វាជាពេលវេលាដើម្បីចៀសវាង ការធ្វើអត្តឃាតរបស់អឺរ៉ុប ៕

ប្រែសម្រួលៈ ណៃ តុលា

To Top