បរទេស៖ ប្រធានកិច្ចការងារគោលនយោបាយរ បស់ប្លុកអឺរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានថ្លែងទៅកាន់សន្និសិទកាសែតប្រចាំថ្ងៃមួយថា អឺរ៉ុបត្រូវតែចាប់ផ្តើមទទួលខុសត្រូវលើសន្តិសុខ សុវត្ថិភាពរបស់ខ្លួន ខណៈដែលលោកក៏បានប្រកាសដែរ កញ្ចប់ថវិកាសម្រាប់ចំណាយ លើវិស័យការពារជាតិទាំងអស់ នៅក្នងប្លុកនឹងមានចំនួនកើនឡើង ទៅដល់៧០ពាន់លានអឺរ៉ូ នៅឆ្នាំក្រោយ។
ថ្លែងទៅកាន់វេទិកាស្តីអំពីការវិនិយោគ ទៅលើកិច្ចការពារជាតិរបស់អឺរ៉ុបឬ Inesting in European Defence Forum លោក Borell ដែលក៏ជាប្រធានទីភ្នាក់ងារការពាររបស់អឺរ៉ុបឬ EDA ផងនោះបានអំពាវនាវឲ្យប្រជាជាតិអឺរ៉ុប ក្នុងការសហការជជាមួយគ្នាបន្ថែមទៀតដើម្បីបង្កើនកម្លាំង ក្នុងវិស័យការពារជាតិ ខណៈដែលពេលនេះកំពុងមានចន្លោះប្រហោង។
លោកបន្តថាពួកគេគួរចាប់ផ្តើម ក្រឡេកមើលទៅអតីតកាល ចំពោះជម្លោះនាពេលបច្ចុប្បន្ន និងការចូលរួមពាក់ព័ន្ធទៅនឹងសង្គ្រាមនៅអ៊ុយក្រែនហើយ ជាពិសេសគឺជាបញ្ហាគម្រាមកំហែងនាពេលអនាគត។
គួរឲ្យដឹងដែរថាលោក Borrell ក៏បានលើកឡើងអំពីការចំណាយ ទៅលើវិស័យការពារជាតិដែលប្លុកអឺរ៉ុប កាលពីឆ្នាំ២០២១បានចំណាយកើនឡើងលើសកំណត់ត្រា ដល់ទៅ២០០ពាន់លានអឺរ៉ូជាលើកដំបូង៕ ប្រែសម្រួល៖ស៊ុនលី