ព្រុចសែល ៖ លោក Fatih Birol នាយកប្រតិបត្តិ នៃទីភ្នាក់ងារ ថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា សហភាពអឺរ៉ុប អាចប្រឈម នឹងការខ្វះខាតឧស្ម័នធម្មជាតិ ជិត ៣០ ពាន់លានម៉ែត្រគូប (bcm) នៅឆ្នាំ២០២៣ ។
លោកបានបង្ហាញរបាយការណ៍មួយ ដែលមានចំណងជើងថា “តើធ្វើដូចម្តេច ដើម្បីជៀសវាងការខ្វះខាតឧស្ម័ននៅក្នុងសហភាពអឺរ៉ុបក្នុងឆ្នាំ២០២ឯ” ជាមួយប្រធានគណៈកម្មការ អឺរ៉ុបលោកស្រី Ursula von der Leyen ។
យោងតាមរបាយការណ៍បានឱ្យដឹងថា “គម្លាតតម្រូវការផ្គត់ផ្គង់ ឧស្ម័នសក្តានុពល របស់សហភាពអឺរ៉ុបអាចឈានដល់ ២៧ ពាន់លានម៉ែត្រគូប នៅឆ្នាំ២០២៣” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។
កង្វះ ៣០ពាន់លានម៉ែត្រគូម នឹងតំណាងឱ្យ ៧,៦ ភាគរយនៃតម្រូវការមូលដ្ឋាន ឧស្ម័នធម្មជាតិសរុបរបស់អឺរ៉ុប ដែលត្រូវបានប៉ាន់ប្រមាណថា ៣៩៥ពាន់លានម៉ែត្រគូម សម្រាប់ឆ្នាំក្រោយ នេះបើយោងតាម IEA ។
ប្រភពបានដាស់តឿនថា សីតុណ្ហភាពត្រចាក់មិនសមហេតុផល ដែលឃើញនៅដើមរដូវរងាអឺរ៉ុប មិនត្រូវបានធានា ឱ្យស្ថិតស្ថេរនោះទេ ការផ្គត់ផ្គង់របស់រុស្ស៊ី អាចធ្លាក់ចុះបន្ថែមទៀត ហើយការផ្គត់ផ្គង់ LNG សកលត្រូវបានព្យាករណ៍ថា នឹងមានភាពតឹងតែង ៕
ប្រែសម្រួល ឈូក បូរ៉ា