ព័ត៌មានអន្តរជាតិ

ការអនុវត្តគោលដៅ អភិរក្សជីវចម្រុះ របស់ប្រទេសចិនខ្ពស់ជាងចំនួន មធ្យមភាគនៃសកលលោក

កាលពីថ្ងៃទី១១ ខែធ្នូ លោក Huang Runqiu ប្រធានមហាសនិ្នបាតភាគីហត្ថលេខីនៃ«អនុសញ្ញាជីវចម្រុះ» លើកទី ១៥(COP15) និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូស៊ីចិនបានថ្លែងថា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ការអនុវត្តគោលដៅអភិរក្សជីវចម្រុះរបស់ប្រទេសចិនខ្ពស់ជាងចំនួនមធ្យមភាគនៃសកលលោក។
ថ្លែងក្នុងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំរបស់យុវជនដែលបានធ្វើឡើងនៅថ្ងៃដដែលនោះ លោក Huang Runqiu បានលើកឡើងថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានជីវចម្រុះសម្បូរបែបបំផុតនៅលើពិភពលោក និងជាប្រទេសដំបូងគេដែលបានចូលរួមក្នុងអនុសញ្ញាជីវចម្រុះ ប្រទេសចិនតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះ ការអភិរក្សជីវចម្រុះ និងជំរុញយ៉ាងខ្លាំងក្លានូវការអភិរក្សជីវចម្រុះឱ្យទៅជាប្រធានបទសំខាន់ ដែលបានការពារយ៉ាងមានប្រសិទ្ធភាពនូវប្រភេទប្រព័ន្ធអេកូឡូស៊ីលើដីគោកចំនួន ៩០% និងចំនួនសត្វនិងរុក្ខជាតិព្រៃដែលទទួលបានការអភិរក្សថ្នាក់ជាតិចំនួន ៧៤% ហើយមានសត្វនិងរុក្ខជាតិព្រៃដ៏កម្រដែលជិតផុតពូជជាង ៣០០ ប្រភេទត្រូវបានស្តារចំនួនឡើងវិញយ៉ាងល្អប្រសើរ៕

To Top