ព័ត៌មានអន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិន ប្តឹងអាមេរិកទៅ WTO ជុំវិញការទប់ស្កាត់ ការនាំចេញបន្ទះឈីប

បរទេស៖ ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីថ្ងៃច័ន្ទថា ប្រទេសចិនបានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ជុំវិញការទប់ស្កាត់ការនាំចេញ បន្ទះឈីប ដែលដាក់កាលពីពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ វិធានការត្រួតពិនិត្យការនាំចេញ របស់ទីក្រុងវ៉ាស៊ីនតោន គឺបាន គំរាមកំហែងដល់ផលប្រយោជន៍របស់ក្រុមហ៊ុនចិន។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសចិនបានដាក់ពាក្យបណ្តឹង នៅក្នុងក្របខ័ណ្ឌ WTO ជាមធ្យោបាយចាំបាច់មួយដើម្បីដោះស្រាយកង្វល់របស់យើងតាមរយៈមធ្យោបាយផ្លូវច្បាប់ និងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់យើង” ។

ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមថា ការហាមឃាត់របស់ទីក្រុងវ៉ាស៊ីនតោន ក៏ធ្វើឱ្យខូចដល់ស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់ ឧស្សាហកម្មសកលផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top