បរទេស ៖ តុលាការពិសេស របស់ទីក្រុងបារាំង កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការសម្រេច ប្រកាសសាលក្រម ចុងក្រោយដោយបង្ហាញថា ជនជាតិទុយនេស៊ី និងជនជាតិ អាល់បេនីផង គឺជាអ្នកពាក់ព័ន្ធ ទៅនឹងការផ្តល់អាវុធ ទៅឲ្យបុរស ដែលមានឈ្មោះថា Mohamed Lahouaiej Bouhlel ដែលត្រូវបានគេស្គាល់ថា ជាបុរស ដែលបានបើករថយន្តទៅបំបុកហ្វូង មនុស្សទាំងកំរោល នៅក្នុងពិធី Bastille day កាលពីឆ្នាំ២០១៦ ។
ព្រឹត្តិការណ៍វាយប្រហារ ដោយភេវរកម្មកាលពីឆ្នាំ២០១៦នោះ បានធ្វើឲ្យមនុស្សស្លាប់នៅក្នុងទីក្រុង Nice មានចំនួនទៅដល់៨៦នាក់ និងរបួសដល់ ទៅ៤៥៨នាក់ ខណៈដែលជនជាប់ចោទចំនួន៨នាក់ ត្រូវបានបារាំងកាត់ទោស ឲ្យជាប់ទោសពី១២ទៅ១៨ឆ្នាំ ។
រំលឹកដែរថា បុរស ដែលមានឈ្មោះថា Lahouaiej ដែលមានវ័យ៣១ឆ្នាំ បានបើករថយន្តធន់ធ្ងន់ តំរង់ទៅកាន់ Premendade de Aglais ដែលជាទីកន្លែង មានហ្វូង មនុស្សរាប់ពាន់នាក់កំពុងនាំគ្នា ទស្សនាការបាញ់កាំជ្រួច នាថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦ ហើយគាត់ត្រូវបានបាញ់ សម្លាប់ភ្លាមៗ ដោយក្រុមប៉ូលីស ខណៈដែលអ្នកស្លាប់ មានទៅដល់៨៦នាក់និងរបួស៤៥៨នាក់ ក្នុងនោះមានកុមារ១៥នាក់៕
ប្រែសម្រួល៖ស៊ុនលី