គៀវ ៖ ប្រធានសភាអ៊ុយក្រែនលោក Ruslan Stefanchuk បានឲ្យដឹងថា សភាអ៊ុយក្រែន បានអនុម័តច្បាប់ទាំងអស់ ដែលត្រូវការ សម្រាប់ការចាប់ផ្តើម កិច្ចចរចាសមាជិកភាព ជាមួយសហភាពអឺរ៉ុប ។
លោក Stefanchuk ត្រូវបានដកស្រង់សម្តីដោយសេវាសារព័ត៌មាន សភាថា បានឲ្យដឹងថា សភាអ៊ុយក្រែន “បានបំពេញផ្នែកនៃការងាររបស់ខ្លួន និងបានអនុម័តរាល់ច្បាប់ ជាប្រព័ន្ធចាំបាច់ ដើម្បីអនុវត្តអនុសាសន៍ របស់គណៈកម្មការអឺរ៉ុប” ។
លោក Stefanchuk បានលើកឡើងថា ជាពិសេស ប្រទេសអ៊ុយក្រែន នាពេលថ្មីៗនេះ បានអនុម័តច្បាប់ ស្តីពីកំណែទម្រង់នៃតុលាការធម្មនុញ្ញ និងវិស័យតុលាការ ក៏ដូចជាច្បាប់ ស្តីពីប្រព័ន្ធផ្សព្វផ្សាយ ស្តីពីជនជាតិភាគតិច និងស្តីពីការប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់។
នៅថ្ងៃទី២៣ ខែមិថុនា មេដឹកនាំសហភាពអឺរ៉ុបបានទទួលយកអ៊ុយក្រែន ជាបេក្ខជន សម្រាប់សមាជិកភាព ក្នុងប្លុក។ គណៈកម្មការអឺរ៉ុប បានដាក់ចេញនូវតម្រូវការចំនួនប្រាំពីរ ដែលត្រូវបំពេញដោយអ៊ុយក្រែន សម្រាប់ការចាប់ផ្តើមកិច្ចចរចា ចូលជាសមាជិក៕
ប្រែសម្រួល ឈូក បូរ៉ា