ព័ត៌មានអន្តរជាតិ

Update៖ យន្តហោះគ្មានមនុស្សបើក វាយប្រហារទៅលើរដ្ឋធានី គៀវ របស់អ៊ុយក្រែន

គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ថា នៅព្រឹកថ្ងៃចន្ទ យន្តហោះគ្មានមនុស្សបើកបានបើកការវាយប្រហារមកលើរដ្ឋធានីអ៊ុយក្រែន រដ្ឋបាលយោធាទីក្រុង គៀវ បានឲ្យដឹងថា ដោយបានជំរុញឱ្យប្រជាជនយកចិត្តទុកដាក់លើការជូនដំណឹងផ្លូវអាកាស ។

រដ្ឋបាលខាងលើបានបង្ហោះតាមតេឡេក្រាមថា “សត្រូវកំពុងវាយលុករដ្ឋធានី” ។

រដ្ឋបាលខាងលើបានបញ្ជាក់ថា “នៅពេលនេះ UAVs សត្រូវចំនួន៩ គឺយន្តហោះគ្មានមនុស្សបើក ត្រូវបានបាញ់ទម្លាក់នៅក្នុងដែនអាកាសនៃទីក្រុង គៀវ” ។

រដ្ឋបាលបានឲ្យដឹងទៀតថា កងកម្លាំងរុស្ស៊ី កំពុងប្រើប្រាស់គ្រាប់រំសេវពី “Shaheds” ដែលជាអាវុធផលិតដោយអ៊ីរ៉ង់ ដែលបានវាយលុករដ្ឋធានីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។

រដ្ឋបាលស៊ីវិលរបស់ទីក្រុងនេះបានប្រកាសការជូនដំណឹងផ្លូវអាកាសដំបូងនៅម៉ោង១និង៥៦នាទីព្រឹក ត្រូវនឹងម៉ោង២៣និង៥៦នាទីម៉ោងសកល ដែលមានរយៈពេលជាង៣ម៉ោង ។ ស៊ីរ៉ែនទី២នៅម៉ោង៥និង២៤នាទីព្រឹក ត្រូវនឹងម៉ោង៣និង២៤នាទីម៉ោងសកលត្រូវបានបិទក្នុងរយៈពេលកន្លះម៉ោង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top