ព័ត៌មានអន្តរជាតិ

បេឡារូស បាញ់ទំលាក់ មីស៊ីល អ៊ុយក្រែន ជាច្រើនគ្រាប់

បរទេស ៖ យោងតាមការបញ្ជាក់ ដោយក្រសួង ការពារជាតិ របស់ប្រទេសរុស្សី បេឡារូស បានឲ្យដឹងថា កងកម្លាំង
នៃប្រទេសបេឡារូស បានជោគជ័យ ក្នុងការបាញ់រារាំង មីស៊ីល S-300ជាច្រើនគ្រាប់របស់ អ៊ុយក្រែន ។

ក្រសួងការពារជាតិដដែល ក៏បានបន្តទៀតថា បំណែក នៃមីស៊ីល បានធ្លាក់ចុះទៅលើដីធ្វើកសិកម្ម ក្បែរទៅនឹង
តំបន់ Gorbakha នៃរដ្ឋ Brest ដែលជាទីតាំងព្រំដែន ជាប់ជាមួយនឹងអ៊ុយក្រែនប៉ុន្តែមិនមាន របាយការណ៍
អ្នកស្លាប់និងរងរបួសឡើយ ។

លោកប្រធានាធិបតីបេឡារូស Alexander Lukasenko បានចេញមកធ្វើការថ្លែងការណ៍រៀបរាប់អំពីហេតុការណ៍
នេះនៅបន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់។

ហេតុការណ៍នេះ បានកើតឡើងនៅក្រោយពេល ដែលមន្ត្រីរដ្ឋាភិបាលទីក្រុង Minsk បានចោទប្រកាន់រដ្ឋាភិបាល ទីក្រុងគៀវ
ថាបានធ្វើការពង្រាយទ័ពទ្រង់ទ្រាយធំ និងបានត្រៀមរៀបចំ ទីតាំងក្នុងការបាញ់ប្រហារ ជាច្រើនកន្លែងក្បែរព្រំដែន ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top