ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស៊ើបអង្កេត ៖ សាកសពពលរដ្ឋ ស៊ីវិលជាង៣០០០នាក់ ត្រូវបានរកឃើញ នៅក្នុងទីក្រុង Mariupol

បរទេស ៖ ក្រុមអ្នកអង្កេតការណ៍ របស់រុស្សីកាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអះអាងថា ខ្លួនបានរកឃើញសាកសព នៃពលរដ្ឋស៊ីវិល ដែលបាន បាត់បង់ជីវិត ដល់ទៅរាប់ពាន់នាក់ នៅក្នុងសកម្មភាព នៃបទឧក្រិដ្ឋកម្ម នៃកងកម្លាំងយោធាអ៊ុយក្រែន នៅអំឡុងពេល នៃពេលប្រតិបត្តិការប្រយុទ្ធ ក្នុងទីក្រុង Mariupol ។

អជ្ញាធរក្នុងតំបន់ បានបញ្ជាក់ថា ខ្លួនបានរកឃើញសាកសពពលរដ្ឋ ស៊ីវិលសរុបដល់ទៅជាង៣០០០នាក់ ដែលត្រូវបានគេជឿជាក់ថា បានបង្ខំដោយកងកម្លាំងយោធា របស់អ៊ុយក្រែន ក្នុងការបន្តរស់នៅក្នុងទីក្រុង ទាំងជម្លោះកំពុងឡើងកំដៅខ្លាំង។

ចំនួននៃអ្នកស្លាប់ ត្រូវបានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍ ដោយគណកម្មការស៊ើបអង្កេត របស់រុស្សីកាលពីថ្ងៃសុក្រនិង បន្ទាប់ពីប្រធាន គណកម្មការលោក Aleksandr Bastrykin បានបញ្ចប់កិច្ចប្រជុំមួយ នៅក្នុងទីក្រុងជាមួយនឹងក្រុមមន្ត្រី ស៊ើបអង្កេតជាច្រើននាក់ទៀត។

មន្ត្រីកំពុងបន្តធ្វើការងារ កំណត់ DNA របស់ជនរងគ្រោះទាំងអស់នោះ ប៉ុន្តែបានអះអាងថា វាគឺជារឿងដ៏លំបាកមួយហើយ ខណៈដែលក្រុមគ្រួសារ ជាច្រើនកំពុង ស្នើសុំស្វែងរកសមាជិកគ្រួសារ ដែលបន្តបាត់ខ្លួននៅក្នុងទីក្រុង Mariupol នៅឡើយតាមរយៈការផ្តល់ DNA របស់ពួកគេមកប្រៀបធៀបគ្នា៕

ប្រែសម្រួល៖ស៊ុ់នលី

To Top