ព័ត៌មានអន្តរជាតិ

យល់ដឹងអំពី “ជំនឿចិត្តចិន” តាមរយៈសារជូនពរ ឆ្នាំថ្មីឆ្នាំសកល

+នៅពីក្រោយជំនឿចិត្ត គឺជាការកើនឡើងនៃកម្លាំងរបស់ចិន
ប្រជាជនចិនជាង ១. ៤ ពាន់លាននាក់គិតនៅទិសដៅមួយ ប្រឹងប្រែងឆ្ពោះទៅទិសដៅតែមួយ ជួយយកអាសាគ្នា រួមសាមគ្គីគ្នា គ្មានកិច្ចការណាដែលមិនអាចធ្វើបាន ឬឧបសគ្គណាដែល មិនអាចយកឈ្នះបាននោះទេ ។ ប្រជាជនគឺជាទីពំនាក់ដ៏រឹងមាំបំផុត ទំនុកចិត្តដ៏ខ្លាំងបំផុត និងប្រភពកម្លាំងជាដរាប ។

+នៅពីក្រោយជំនឿចិត្ត គឺជាអំណោយនៃមរតកអរិយធម៌
វប្បធម៌ប្រពៃណីចិនដ៏អស្ចារ្យ របស់ចិនមិនត្រឹមតែជាហ្សែនវប្បធម៌ នៃភាពរុងរឿងមិនចេះរលត់ របស់ប្រជាជាតិចិនប៉ុណ្ណោះទេ ក៏ជាប្រភពទឹករស់នៃសង្គមនិយម ប្រកបដោយលក្ខណៈពិសេសចិន និងជាកម្លាំងផ្លូវចិត្តដ៏សំខាន់នៃ ការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញ ។ និមិត្តសញ្ញាផ្នែកស្មារតីដ៏ពិសេសនេះ បានក្លាយជាគ្រឹះដ៏រឹងមាំនៃជំនឿចិត្តរបស់ចិន ។

+នៅពីក្រោយជំនឿចិត្ត គឺការដឹកនាំគ្រប់ជ្រុងជ្រោយ របស់បក្សកុម្មុយនីស្តចិន
ក្នុងរយៈពេល ១០ ឆ្នាំនៃសករាជថ្មី បក្សកុម្មុយនីស្តចិនបានរួបរួម និងដឹកនាំប្រជាជនគ្រប់ក្រុមជនជាតិទាំងអស់ ក្នុងប្រទេសឱ្យសម្រេចបាន នូវគោលដៅតស៊ូមួយរយឆ្នាំទី១ ដោយជោគជ័យ ហើយបានចាប់ផ្តើមដំណើរថ្មី ដើម្បីសម្រេចបាននូវគោលដៅតស៊ូមួយរយឆ្នាំទី ២ និងកសាងប្រទេសសង្គមនិយម ទំនើបគ្រប់ជ្រុងជ្រោយ ។ គំនិតថ្មីណែនាំដំណើរថ្មី ជំរុញគ្រប់ជ្រុងជ្រោយនូវ ការស្តារភាពរុងរឿងដ៏អស្ចារ្យ របស់ប្រជាជាតិចិនឡើងវិញតាមរយៈ ការធ្វើទំនើបកម្មតាមបែបផែនចិន បក្សកុម្មុយនីស្តចិននៅតែបន្តលើកជ្រោងទង់ និងបង្កើតភាពអច្ឆរិយៈជានិច្ច ៕

To Top