ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលទីក្រុងគៀវ៖ រុស្ស៊ីផ្តល់ឲ្យនូវ កិច្ចព្រមព្រៀងដែលមាន លក្ខណៈស្រដៀងទៅនឹង កិច្ចព្រមព្រៀងរបស់ឧបទ្វីបកូរ៉េ

" "

បរទេស៖ ប្រធានផ្នែមក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិរបស់ ប្រទេសអ៊ុយក្រែនលោក Aleksey Danilov កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានលើកឡើងថាប្រទេសរុស្សី បានដាក់ផែនការក្នុងការផ្តល់ឲ្យ នូវកិច្ចព្រមព្រៀងមួយដែលមាន លក្ខណៈដូចទៅនឹងកិច្ចព្រមព្រៀង កាលពីគ្រានៅឧបទ្វីបកូរ៉េ គឺនឹងអាចឈានទៅដល់ការ បែងចែកទឹកដីរបស់អ៊ុយក្រែនជាមិនខាន។

សេចក្តីថ្លែងការណ៍ របស់លោកត្រូវបានធ្វើឡើង ក្រោយពេលដែលរដ្ឋាភិបាលទីក្រុងមូស្គូ បានដាក់សំណើរឡើងជាកិច្ចព្រមព្រៀង សន្តិភាពមួយដែលស្ថិតនៅក្នុង លក្ខខណ្ឌមួយដែលរដ្ឋាភិបាលទីក្រុងគៀវ ចាំបាច់ត្រូវតែទទួលស្គាល់ទឹកដីថ្មី ដែលត្រូវបានបោះឆ្នោតប្រជាមតិ ដោយប្រទេសរុស្សីនាពេលកន្លងមក។

" "

លោកបានបន្តថា កិច្ចព្រមព្រៀងនេះមានរូបរាងស្រដៀង ទៅនឹងកិច្ចព្រមព្រៀងឆ្នាំ១៩៥០ ១៩៥៣ ដែលបានបញ្ចប់សង្គ្រាមនៅកូរ៉េ តាមរយៈការបែងចែកទឹកដី របស់កូរ៉េទាំងពីរ។ ទោះបីជាយ៉ាងណាក្តីខាងភាគី រដ្ឋាភិបាលអ៊ុយក្រែន ហាក់ដូចជាមិនទាន់មានប្រតិកម្ម ណាមួយពាក់ព័ន្ធទៅនឹងសំណើរ នៃកិច្ចព្រមព្រៀងនេះនៅឡើយទេ ៕

" "

ប្រែសម្រួល៖ ស៊ុន លី

To Top