ព័ត៌មានជាតិ

ការស្រាវជ្រាវ៖​ យោធាអង់គ្លេសម្នាក់ ក្នុងចំណោមបួននាក់ មានជំងឺធាត់ឬលើសទំងន់

" "

បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានយកមកចេញផ្សាយដោយ The Mail កាលពីចុងសប្តាហ៍កន្លងមក បានឲ្យដឹងថា យោធារបស់អង់គ្លេសប្រមាណជាមួយភាគបួន នៅពេលនេះកំពុងស្ថិតនៅក្នុង កម្រិតទំងន់មួយដែលមានភាពលើស ឬធាត់ខ្លាំងដែលធ្វើឲ្យចំណាត់ថ្នាក់ នៃការប្រថុយប្រថាន ដោយសារសុខភាពមានការ កើនឡើងក្នុងកម្រិតខ្ពស់ជាងគេ។

តួលេខក្នុងរបាយការណ៍ស្រាវជ្រាវ បានបង្ហាញទៀតថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យោធារបស់អង់គ្លេសចន្លោះពី ៤០០០០ទៅ១៤៥០០០នាក់ គឺស្ថិតនៅក្នុងកម្រិត លើសទំងន់និងធាត់ដែលសបញ្ជាក់អំពី ភាពចុះខ្សោយនៃការដឹកនាំ និងទំនួលខុសត្រូវនៃមេបញ្ជាការ ជាពិសេសក្នុងករណីប្រសិនបើ មានករណីត្រូវការប្រយុទ្ធកើតឡើង។

" "

របាយការណ៍ក៏មានការលើកឡើង ផ្ទាល់ពីសំណាក់អតីតមេបញ្ជាការយោធា ដែលដឹកនាំដោយទាហានអង់គ្លេស ប្រយុទ្ធនៅអាហ្គានីស្ថានផងដែរ នោះបានបញ្ជាក់ប្រាប់ថា ក្រុមយោធារបស់អង់គ្លេស ដែលលើសទំងន់ហើយពួកគេបានបន្ត លើសទំងន់បែបនេះនៅក្នុងអំឡុងពេល នៃការបំពេញការងារ ៕

" "

ប្រែសម្រួល៖ ស៊ុន លី

To Top