ព័ត៌មានអន្តរជាតិ

ទុយនេស៊ី ជួយសង្គ្រោះអាយុជីវិតមនុស្ស ប្រមាណជាង ៣០០នាក់ ក្រោយជួបហេតុការណ៍លិចទូក

ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ថា ឆ្មាំទ័ពជើងទឹកទុយនេស៊ី បានជួយសង្គ្រោះជនចំណាកស្រុកខុសច្បាប់ ជាប់ព្រំដែនអ៊ីតាលី ចំនួន៣០៥នាក់ ពីការលិចទូកចេញពីឆ្នេរសមុទ្ររបស់ប្រទេស កាលពីយប់ថ្ងៃសៅរ៍ ។ នេះបើតាមយោងតាមការលើកឡើង របស់អ្នកនាំពាក្យឆ្មាំជាតិ លោក Houcemeddine Jbabli បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ។

លោក Jbabli បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ឆ្មាំកងទ័ពជើងទឹកបានរារាំង ការប៉ុនប៉ងចំនួន៨ ដោយជនចំណាកស្រុកខុសច្បាប់ពី អនុតំបន់សាហារ៉ាអាហ្រ្វិក ដើម្បីឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ ។

អាជ្ញាធរទុយនេស៊ី នឹងចាត់វិធានការចាំបាច់ប្រឆាំងនឹង ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ ។

មានទីតាំងនៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ប្រទេសទុយនេស៊ី គឺជាចំណុចកណ្តាលនៃ ការឆ្លងកាត់ដ៏ពេញនិយមបំផុតមួយ សម្រាប់ការធ្វើអន្តោប្រវេសន៍ ខុសច្បាប់ទៅកាន់តំបន់អឺរ៉ុប ។

ទោះបីជាអាជ្ញាធរទុយនេស៊ី បានអនុម័តវិធានការតឹងរ៉ឹង ដើម្បីដោះស្រាយបញ្ហាក៏ដោយ ក៏ការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ ខុសច្បាប់ពីទុយនេស៊ី ទៅកាន់ប្រទេសអ៊ីតាលី មានការកើនឡើងដដែល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top