ប៉េកាំង៖ ប្រទេសចិន បានបន្តការគំរាមកំហែងជាយូរមកហើយក្នុងការវាយប្រហារកោះតៃវ៉ាន់ ហើយបានព្រមានថា អ្នកនយោបាយបរទេសដែលមានទំនាក់ទំនងជាមួយនឹងកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ កំពុងលេងភ្លើងហេីយ។
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាន្យដឹងនៅថ្ងៃពុធនេះថា ទីក្រុងប៉េកាំងត្រូវបានប្តេជ្ញាចិត្តជាថ្មីក្នុងឆ្នាំថ្មី ដើម្បី “ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី” និង “កម្ទេចផែនការដើម្បីឯករាជ្យភាពតៃវ៉ាន់” ។
អ្នកនាំពាក្យ Ma Xiaoguang បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា ការគាំទ្រដ៏អាក្រក់សម្រាប់ឯករាជ្យភាពតៃវ៉ាន់ក្នុងចំណោមធាតុផ្សំប្រឆាំងនឹងចិន នៅក្នុងប្រទេសបរទេសមួយចំនួនគឺជាការបង្កហេតុដោយចេតនា។
ប្រទេសចិន ចាត់ទុកកោះតៃវ៉ាន់ ដែលជាលទ្ធិប្រជាធិបតេយ្យគ្រប់គ្រងដោយខ្លួនឯង ដែលបានបំបែកចេញពីប្រទេសចិនដីគោកក្នុងឆ្នាំ១៩៤៩ជាទឹកដីរបស់ប្រទេសចិន ដែលត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង និងដោយបង្ខំប្រសិនបើចាំបាច់។
កាសែតរដ្ឋរបស់ចិន Global Times បានបង្ហោះលើ Twitter របស់ការិយាល័យកិច្ចការតៃវ៉ាន់ ដោយព្រមានថា “ការផ្តាច់ខ្លួន” របស់តៃវ៉ាន់នឹងត្រូវបរាជ័យ ហើយថាឯករាជ្យភាពរបស់តៃវ៉ាន់ “គឺជាទង្វើដែលរង់ចាំការផ្តន្ទាទោស”៕ប្រែសម្រួល ឈូក បូរ៉ា