ឡុងដ៌ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងបង្ហាញសញ្ញាថា លោកដឹងថា យោធារបស់លោក “ធ្លាក់ចុះ” នៅក្នុងសង្គ្រាមប្រឆាំង នឹងអ៊ុយក្រែន នេះបើយោងតាមការអាប់ដេត ព័ត៌មានសម្ងាត់ចុងក្រោយ របស់អង់គ្លេស ។
នៅក្នុងការសង្ខេបព័ត៌មានស៊ើបការណ៍ របស់ខ្លួនដែលបានបង្ហោះលើ Twitter កាលពីថ្ងៃពុធ ក្រសួងការពារជាតិចក្រភពអង់គ្លេសបានចង្អុលទៅលើរបាយការណ៍របស់អគ្គសេនាធិការរុស្ស៊ី លោក Valery Gerasimov ដែលត្រូវបានដំឡើងឋានៈជាប្រមុខយោធារុស្ស៊ីថា ជាការអភិវឌ្ឍន៍យ៉ាងសំខាន់នៅក្នុងវិធីសាស្ត្ររបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ក្នុងការគ្រប់គ្រងសង្រ្គាម ។ “
សារព័ត៌មាន Reuters បានរាយការណ៍នៅមុនថ្ងៃដែលលោក Gerasimov ត្រូវបានតែងតាំងឱ្យកាន់តំណែងថ្មីដោយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ដោយវ៉ាដាច់តួនាទីពីលោក Sergey Surovikin ។
ក្រសួងអង់គ្លេស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដាក់ពង្រាយអគ្គសេនាធិការ ជាមេបញ្ជាការរោងមហោស្រព គឺជាការចង្អុលបង្ហាញ អំពីការកើនឡើងនូវភាពធ្ងន់ធ្ងរ នៃស្ថានភាព ដែលរុស្ស៊ី កំពុងប្រឈមមុខ ហើយការទទួលស្គាល់យ៉ាងច្បាស់ថា យុទ្ធនាការនេះគឺខ្វះខាតនូវ គោលដៅយុទ្ធសាស្ត្រ របស់រុស្ស៊ី”៕
ប្រែសម្រួល ឈូក បូរ៉ា