ព័ត៌មានអន្តរជាតិ

លោក គីស៊ីដា និងលោក បៃដិន ប្តេជ្ញាបង្កើនសមត្ថភាព ការពាររបស់ជប៉ុន ដោយសម្លឹងមើលបញ្ហា ប្រឈមនៅកោះតៃវ៉ាន់

" "

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានសន្យាកាលពីថ្ងៃសុក្រថា នឹងអភិវឌ្ឍសមត្ថភាពការពារជាតិ របស់ប្រទេសអាស៊ីមួយខែបន្ទាប់ពីទីក្រុងតូក្យូ បានធ្វើការផ្លាស់ប្តូរ ដ៏សំខាន់ នៅក្នុងគោលនយោបាយការពារ របស់ខ្លួនដោយសម្លឹងមើលការបង្កហេតុ យោធារបស់ចិនប្រឆាំង នឹងតៃវ៉ាន់ ។

លោក គីស៊ីដា ក្នុងការធ្វើដំណើរលើកដំបូង ទៅកាន់រដ្ឋធានី របស់សហរដ្ឋអាមេរិក ចាប់តាំងពីលោកចូលកាន់តំណែង ក្នុងខែតុលា ឆ្នាំ២០២១ ហើយលោក បៃដិន ក៏បានយល់ស្របថា ប្រទេសទាំងពីរនឹងធ្វើឱ្យ ទំនាក់ទំនងសន្តិសុខកាន់តែស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor ដើម្បីទប់ទល់នឹងឥទ្ធិពលសេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងតំបន់ ។

" "

លោក បៃដិន បានសាទរ ចំពោះការសម្រេចចិត្តរបស់ប្រទេសជប៉ុន ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន ដោយប្រាប់លោក គីស៊ីដា នៅដើមដំបូង នៃកិច្ចចរចារបស់ពួកគេថា វាជា “ប្រវត្តិសាស្ត្រ” ហើយសហរដ្ឋអាមេរិក បានប្តេជ្ញាចិត្ត “យ៉ាងពេញលេញ ហ្មត់ចត់” ចំពោះសម្ព័ន្ធភាពសន្តិសុខទ្វេភាគី។

" "

លោក បៃដិន បានបន្ថែមថា “ជាជាងការស្វែងរកពីរបៀបដែលយើង អាចធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា ការងារលំបាកជាងនេះ គឺនឹងព្យាយាមស្វែងរកកន្លែង ដែលយើងមិនយល់ស្រប” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានក្យូដូជប៉ុន។

ប្រទេសចិន ដែលបានរិះគន់ជប៉ុន និងសហរដ្ឋអាមេរិក ចំពោះការព្យាយាមរារាំងមហិច្ឆតាយោធា និងសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានគេរំពឹងថានឹង មានប្រតិកម្មយ៉ាងខ្លាំង ចំពោះកិច្ចព្រមព្រៀងរវាងប្រទេស ប្រជាធិបតេយ្យទាំងពីរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top