ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម អមដំណើរដោយមន្រ្តី បច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែង នៅលើទំនប់សណ្តរ ស្ទឹងព្រែកត្នោតដេីម្បីលើកទឹកចិត្តដល់មន្ត្រីបច្ចេកទេសដែលបាននិងកំពុងប្រចាំការអស់ប្រមាណជិត ១សប្តាហ៍កន្លងមក ជាពិសេសដេីម្បីតាមដាន និងវាយតម្លៃបន្ថែមលើផ្នែកជលសាស្ត្រ រវាងកម្លាំងទឹកចូលនិង លទ្ធភាពដោះទឹកដែលហូរចេញ ដើម្បីមានវិធានការកែលម្អជាបន្ទាន់ ព្រោះការដ្ឋាននេះភាគីមិត្តចិនបាននិងកំពុងដំណើរការសាងសង់នៅឡើយ ។
សូមបញ្ជាក់ថាគិតដល់ពេលនេះ ស្ថានភាពទឹកនៅចំណុចទំនប់ទ្វារទឹក ៧មករា មានសភាពនៅទ្រឹង ។ ឯការលិចលង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនៅមានតែក្នុង តំបន់ក្រៅសណ្តរតែប៉ុណ្ណោះ ៕