ព័ត៌មានអន្តរជាតិ

មេរោគកូរ៉ូណាវីរុស ៖ អ្នកស្លាប់កើនដល់ជិត ៥០០នាក់ អ្នកឆ្លងមានជាង ២៤.០០០នាក់ អ្នកជាសះស្បើយ មានជិត ៩០០នាក់

បរទេស៖ វីរុសដែលរកឃើញថ្មី មានដើមកំណើត នៅទីក្រុងវូហាន របស់ប្រទេសចិន កាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក បានរាលដាលដល់ ២៤ ប្រទេស និងបណ្តាលយ៉ាងហោចណាស់មានអ្នកស្លាប់ម្នាក់ ត្រូវបានចុះឈ្មោះ នៅខាងក្រៅ ប្រទេសចិន ។ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ សរុបដោយសារការឆ្លងវីរុសនេះ នៅក្នុងប្រទេសចិន បានកើនឡើងដល់ ៤៩០ នាក់ ហើយដែលមានចំនួនសរុប ២៤.៣២៤ នាក់បានឆ្លង ប៉ុន្តែក៏មានអ្នកជាសះស្បើយវិញចំនួន ៨៩២ នាក់ផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃអង្គារ គណៈកម្មាធិការសុខាភិបាលក្នុងតំបន់បាននិយាយថា ចំនួនមនុស្សដែលបានស្លាប់ ដោយសារមេរោគឆ្លងថ្មីនៅក្នុងខេត្តហ៊ូប៉ី របស់ប្រទេសចិន បានកើនឡើងដល់ ៤៧៩ នាក់ខណៈដែល ១៦.៦៧៨ នាក់បានឆ្លង និងអ្នកជំងឺ ៥២០ នាក់ បានជាសះស្បើយ។

គណៈកម្មាធិការសុខាភិបាល បាននិយាយថា “ គិតត្រឹមម៉ោង ២៤ និង ០០ នាទីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២០ ខេត្តហ៊ូប៉ីបានរាយការណ៍ថា មានករណីរលាកសួតចំនួន ១៦.៦៧៨ ករណីជាមួយនឹងការឆ្លងវីរុសថ្មីដែលក្នុងនោះមាន ៨,៣៥១ នាក់នៅវូហាន និង ៦៦.៧៦៤ នាក់ កំពុងស្ថិតក្នុងការតាមដានពិនិត្យសុខភាពនៅឡើយ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top