បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថាទ្វីប អឺរ៉ុបបានរកឃើញថា ខ្លួនកំពុងស្ថិតក្នុងបញ្ហានៃ វិបត្តិដែលមិនធ្លាប់មានពីមុនមក គឺជាជម្លោះនៅអ៊ុយក្រែន។
នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលលោកក៏បានបន្ថែមទៀតថា ទ្វីបត្រូវជ្រើសរើសថាតើ ខ្លួនចង់មានសេរីភាព ឬអាស្រ័យទាំងស្រុងលើអាមេរិក ឬចិនចំពោះបញ្ហាដែលកំពុងកើតមានឡើង។
ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់អេស្បាញ El Pais មេដឹកនាំបារាំងរូពនេះ បានកត់សំគាល់ដែរថា បច្ចុប្បន្នសេដ្ឋកិច្ចរបស់អឺរ៉ុប កំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ជាបន្តបន្ទាប់ដោយផ្ទាល់ និងទាំងដោយប្រយោល ពីសំណាក់ជម្លោះនៅអ៊ុយក្រែន។
លោកបន្តថា នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចបែបនេះ ពិភពលោកត្រូវបានកំណត់ដោយបន្ទាត់ រវាងប៉ូលសហរដ្ឋអាមេរិក និងចិន ហើយអឺរ៉ុបមិនទាន់ សម្រេចចិត្តថាតើខ្លួនចង់ ក្លាយជាអ្នកគាំទ្រម្នាក់ ក្នុងចំណោមអ្នកទាំងពីរ
ឬបន្តដំណើរនៃសេរីភាព និងសាមគ្គីភាពនោះនៅឡើយទេ ៕
ប្រែសម្រួល៖ ស៊ុន លី