បរទេស៖មន្ត្រីជាន់ខ្ពស់តំណាងឲ្យកិច្ចការងារគោលនយោបាយការបរទេស និងសន្តិសុខរបស់តំបន់អឺរ៉ុបលោក Josep Borrell កាលពីថ្ងៃចុងសប្តាហ៍កន្លង មកនេះបានលើកឡើងថាបញ្ហាថាមពល ដែលកើតមានឡើងក្នុងតំបន់អឺរ៉ុប គឺមិនមានអ្វីជាផលប៉ះពាល់ ដោយសារតែជម្លោះនៅអ៊ុយក្រែនជាមួយនឹងរុស្សីទៀតឡើយ។
លោកបន្តថា៖ក្នុងរយៈពេលពីរបីខែកន្លងមកនេះ ពួកយើងបានលុបចោលការពឹងផ្អែកទាំងស្រុងទៅលើថា មពលលើប្រទេស រុស្ស៊ី ដែលយើងបានបង្កើតអស់ជាច្រើនឆ្នាំ យើងបានឆ្លងកាត់ដំណាក់កាល ដ៏តានតឹងនៃការ កើនឡើងតម្លៃ ប៉ុន្តែពួកគេត្រលប់ទៅកម្រិតធម្មតាដចូសម័យ មុនជម្លោះនិងវិបត្តិឡើងវិញ។
លោក Borell ក៏បានបន្ថែមទៀតថា៖ភាពតានតឹង នៅក្នុងទីផ្សារថាមពលមិនអាចត្រូវបានគេសន្មតថា ជាសង្រ្គាមទៀតទេពីព្រោះថា វាគឺគ្រាន់តែបញ្ហារចនាសម្ព័ន្ធនៃវិស័យថាមពល ហើយជាពិសេស គឺការជាប់ទាក់ទងគ្នារវាងតម្លៃហ្គាស និងតម្លៃអគ្គិសនីរវាងគ្នាប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី