ព័ត៌មានអន្តរជាតិ

អឺរ៉ុប សម្រេចផ្តល់កញ្ចប់អាវុធថ្មី ឲ្យអ៊ុយក្រែន

បរទេស៖ បណ្តារដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្លុកអឺរ៉ុប កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឈានទៅដល់ការសម្រេចចិត្តរួមគ្នាមួយ ក្នុងការផ្តល់នូវកញ្ចប់ថវិកា ជំនួយថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដែលក្នុងនោះមានទំហំប្រមាណជា ៦៤២លានដុល្លារ ប៉ុន្តែមិនមាននូវរថក្រោះដែល រដ្ឋាភិបាលទីក្រុងគៀវ តែងតែចងបាននោះទេ ។

រដ្ឋមន្ត្រីការបរទេសប្រមាណជា ២៧រូប បានព្រមព្រៀងទៅលើកញ្ចប់ថវិកាថ្មី ៥០០លានអឺរ៉ូ ឬត្រូវជា៥៤២លានដុល្លារនេះ នៅក្រោយជំនួបពិភាក្សាគ្នា នៅក្នុងទីក្រុងប្រ៊ូស៊ែលនិងដោយប្រកាស ជាផ្លូវការនៅលើបណ្តាញសង្គម Twitter បែបនេះថា៖ ពួកយើងនៅតែរក្សាជំហយ៉ាងរឹងមាំ ក្នុងការគាំទ្ររបស់យើងជូន ចំពោះប្រទេសអ៊ុយក្រែនជានិច្ច។

ប្រភពដដែលបានបន្តទៀតថា កញ្ចប់លុយទាំងនោះនឹង ត្រូវបានអ៊ុយក្រែនយកទៅ ប្រើប្រាស់ក្នុងគោលបំណងដោះដូរ ជាអាវុធបានហើយវាអាចធ្វើឡើង តាមរយៈមូលនិធី European Peace Facility ដែលជាមូលនិធីអឺរ៉ុប ប្រើប្រាស់សម្រាប់ផ្តល់ហិរញ្ញវត្ថុ ជនយោធាបរទេសហើយកន្លងមកនេះ អ៊ុយក្រែនបានទទួលកញ្ចប់ថវិកាប្រមាណជា ៣,១ពាន់លានអឺរ៉ូ ឬត្រូវជា ៣,៣៦ពាន់លានដុល្លារ
មកហើយពីមូលនិធីមួយនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top