បរទេស ៖ កាលពីថ្ងៃអង្គារម្សិលមិញនេះ រដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន បានធ្វើការបណ្តេញ ចេញនូវមន្ត្រីជាន់ខ្ពស់ ដែលទាំង អនុរដ្ឋមន្ត្រីផងជាច្រើនរូប ចេញពីការងារ ដែលអះអាងថា សុទ្ធតែជាបុគ្គល ដែលមានការពាក់ព័ន្ធទៅ នឹងករណីអំពើពុករលួយ ។
ក្នុងនោះផងដែររដ្ឋាភិបាល បានបណ្តេញអនុរដ្ឋមន្ត្រី នៃក្រសួងការពារជាតិ Vyacheslav Shapovalov អនុរដ្ឋមន្ត្រីកិច្ចការងារ គោលការន៍សង្គម Vitaly Muzychenko និងក៏ដូចជាអនុរដ្ឋមន្ត្រី២រូបទៀត នៅក្រសួងកិច្ចការងារ អភិវឌ្ឍតំបន់ផងដែរ។
គួរឲ្យដឹងដែរថា យោងតាមការស្រាវជ្រាវ ដោយក្រុមអ្នកសារព័ត៌មានអ៊ុយក្រែន ជាច្រើនកាលពីចុងសប្តាហ៍ បាននាំគ្នារកឃើញថា មានបញ្ហាមិនប្រក្រតី ចំពោះបញ្ហាចំណាយលើការរៀបចំម្ហូប អាហារជូនយោធាបានកើតឡើង ដោយក្នុងនោះតម្លៃ របស់វាបានកើនឡើង លើពីតម្លៃជាធម្មតា ដល់ទៅ២ឬ៣ដង ។
ក្រៅតែពីអនុរដ្ឋមន្ត្រី ជាច្រើនរូបខាងលើនេះហើយនោះ រដ្ឋាភិបាលអ៊ុយក្រែន ក៏បានធ្វើការបណ្តេញ ប្រធានផ្នែកកិច្ចការងាររដ្ឋាបាល របស់យោធាជាច្រើននាក់ ផ្សេងទៀតផងដែរ៕
ប្រែសម្រួល៖ស៊ុនលី