ព័ត៌មានអន្តរជាតិ

លោក Zelensky ចេញប្រកាសព្រមាន អំពីរបៀបនៃការដឹកជញ្ជូនរថក្រោះ Abram

បរទេស៖The RTចេញផ្សាយនៅថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើបញ្ហាយឺតយ៉ាវនៃការដឹកជញ្ជូនរថក្រោះរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនមកកាន់ប្រទេសអ៊ុយក្រែន។ថ្លែងនៅក្នុងបទសំភាសមួយជាមួយនឹងក្រុមអ្នកកាសែត The Sky News កាលពីថ្ងៃម្សិលមិញនោះដែរថាមេដឹកនាំអ៊ុយក្រែនរូបនេះក៏បានព្រមានដែរថារដ្ឋាភិបាលក្រុងគៀវនឹងមិនមានភាពសប្បាយចិត្តនិងពេញចិត្តឡើយប្រសិនបើរថក្រោះដែលខ្លួនទទួលបានមានចំនួនតិចតួចពីបណ្តាប្រទេសលោកខាងលិច។

សេចក្តីថ្លែងការណ៍របស់លោក Zelensky បានធ្វើឡើងបន្ទាប់ពីអាមេរិកបានប្រកាសសន្យាក្នុងការផ្គត់ផ្គង់រថក្រោះប្រភេទ M1 Abram ចំនួនដល់ទៅ៣១គ្រឿងឲ្យប្រទេសអ៊ុយក្រែនប៉ុន្តែបញ្ជាក់ថាការដឹកជញ្ជូននឹងអាចប្រើប្រាស់ពេលវេលាច្រើនដល់ទៅរាប់សិបខែ។

សេតវិមានធ្លាប់បានពន្យល់ហើយដែរថាការដឹកជញ្ជូនដែលត្រូវកាលពេលវេលាគឺដោយសារតែរថក្រោះទាំងនោះត្រូវការតម្លើងថ្មីនៅអ៊ុយក្រែនជាជាងការបញ្ជូនរថក្រោះទាំងមូលចេញពីស្តុករបស់អាមេរិកតែម្តង៕ប្រែសម្រួល៖ស៊ុនលី

To Top