ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានជំរុញម្តងទៀតប្រឆាំងនឹង ការទាមទារនៅក្នុងប្រទេសអាល្លឺម៉ង់ និងពីមន្ត្រីអ៊ុយក្រែន កូវីដ-១៩សម្រាប់យន្តហោះចម្បាំង ដើម្បីទប់ទល់ការឈ្លានពានរបស់រុស្ស៊ី ដោយជំរុញឱ្យប្រទេសលោកខាងលិចមិនចូលរួមក្នុង “សង្រ្គាមដេញថ្លៃ” សម្រាប់ការផ្គត់ផ្គង់សព្វាវុធទំនើបៗ។
កាលពីសប្តាហ៍មុន អាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងប្រគល់រថក្រោះប្រយុទ្ធ Leopard 2 របស់ខ្លួនទៅឱ្យអ៊ុយក្រែន បន្ទាប់ពីសម្ពាធជាច្រើនសប្តាហ៍ពីអង្គការណាតូ និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុប។
លោក Scholz បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា “ការពិតយើងទើបតែធ្វើការសម្រេចចិត្ត លើការបញ្ជូនរថក្រោះ ហើយការជជែកដេញដោលបន្ទាប់ ការបញ្ជូនយន្តហោះចម្បាំង កំពុងផ្ទុះឡើងនៅប្រទេសអាល្លឺម៉ង់ ដែលមើលទៅហាក់ដូចជាមិនសមហេតុផល និងធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត របស់ប្រជាជនចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាល” ។
លោកបានលើកឡើងថា “ខ្ញុំគ្រាន់តែអាចណែនាំមិនឱ្យចូលទៅក្នុងសង្រ្គាមដេញថ្លៃ លើប្រព័ន្ធសព្វាវុធតែប៉ុណ្ណោះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានអាល់ង្សាហ្ស៊ីរ៉ា។
អនុរដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Andriy Melnyk បានជំរុញប្រទេសអាល្លឺម៉ង់ឱ្យទិញយន្តហោះប្រយុទ្ធ Tornado រាប់សិបគ្រឿងរបស់ខ្លួន ហើយបានជំរុញសហគមន៍អន្តរជាតិឱ្យចូលរួម “សម្ព័ន្ធយន្តហោះចម្បាំង” សម្រាប់ប្រទេសរបស់លោកផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា