សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងរៀបចំកិច្ចប្រជុំជាច្រើន ជាមួយសមភាគីនៅក្នុងប្រទេសរុស្ស៊ី និងអាស៊ែបៃហ្សង់ នៅសប្តាហ៍នេះដែលជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរបស់ប្រទេសនេះ ដើម្បីបង្កើតឱ្យមានចំណងមិត្តភាព កាន់តែស៊ីជម្រៅជាមួយបណ្តាប្រទេសកំពុងរីកចម្រើននៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឲ្យដឹងថាគណៈប្រតិភូពាណិជ្ជកម្មកូរ៉េខាងត្បូង គ្រោងនឹងពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញការផ្លាស់ប្តូរទំនិញនិងសេវាកម្ម។
កូរ៉េខាងត្បូង បាននិងកំពុងព្យាយាមពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសរុស្ស៊ី ជាពិសេសផ្នែកផ្នែកគ្រឿងបន្លាស់ និងផ្នែកឧបករណ៍នៅលើកំពូល នៃទំនាក់ទំនងរឹងមាំ ជាប្រពៃណីនៅក្នុងឧស្សាហកម្មផលិតនាវា និងរថយន្ត៕
ដោយ ឈូក បូរ៉ា