ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានពីការជ្រៀតជ្រែក ពីបរទេសនៅអាហ្វហ្គានីស្ថាន ដើម្បីសម្របសម្រួលសន្តិសុខក្នុងតំបន់

តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខអ៊ីរ៉ង់កំពូលម្នាក់ បានព្រមានប្រឆាំងនឹងការអនុញ្ញាតឱ្យ “ការជ្រៀតជ្រែកឆ្លងតំបន់” នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បង្កឱ្យមានអសន្តិសុខនៅក្នុងប្រទេស និងដល់តំបន់ទាំងមូល។

លោក Ali Shamkhani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ (SNSC) បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់ជុំទី៥ នៃកិច្ចសន្ទនាសន្តិសុខក្នុងតំបន់នៅក្នុងរដ្ឋធានីម៉ូស្គូ នៃប្រទេសរុស្ស៊ី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន IRNA ។

លោក Shamkhani បានលើកឡើងថា អសន្តិសុខ តែងតែជាការគំរាមកំហែង ដល់អាយុជីវិតរបស់ប្រជាជនអាហ្វហ្គានីស្ថាន ហើយការជ្រៀតជ្រែក ពីបរទេស អាចប្រែក្លាយវាទៅជាការគំរាមកំហែង ទូទៅដល់តំបន់ទាំងមូល។

លោកបានសង្កត់ធ្ងន់ថា អាទិភាពចម្បង គឺធានាសន្តិសុខ សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Shamkhani បានបន្ដថា មធ្យោបាយដើម្បីបញ្ចប់ “វដ្ដអសន្តិសុខ-អស្ថិរភាពដ៏កាចសាហាវ នៅក្នុង ប្រទេសអាហ្វហ្គានីស្ថាន” គឺតាមរយៈការអនុវត្តវិធានការ ដែលអាចយល់បានដោយរដ្ឋាភិបាល ចាំផ្ទះរបស់ប្រទេស និងអ្នកលេងផ្ទៃក្នុង ផ្សេងទៀត។

លោកបានសង្កត់ធ្ងន់ថា ការដាក់ប្រព័ន្ធនយោបាយណាមួយ លើប្រទេស តាមរយៈការជ្រៀតជ្រែកពីបរទេស ឬការប្រឈមមុខដាក់គ្នាផ្ទៃ ក្នុងនឹងនាំទៅរកអស្ថិរភាព និងអសន្តិសុខកាន់តែខ្លាំង នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top