ប្រទេសចិននិងកម្ពុជា ជាមិត្តដែកថែប ដែលមានមិត្តភាពបន្តវេនរាប់ពាន់ឆ្នាំ ហើយឆ្លងកាត់ព្យុះភ្លៀង ជាច្រើនរាប់មិនអស់ ។ ប្រទេសទាំងពីរ បានកសាងសហគមន៍ រួមវាសនាតែមួយមុនគេ ហើយបង្កើតគំរូ នៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។
ពេលសម្តេចតេជោ ហ៊ុន សែនផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធ សារព័ត៌មានចិន កាលពីប៉ុន្មានឆ្នាំមុន ធ្លាប់រំលឹកឡើងវិញ ពីមិត្តភាពរវាងប្រទេសទាំងពីរ ដូចបែបនេះ ៖ “មិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន ត្រូវបានបង្កើតឡើង និងថែរក្សាដោយថ្នាក់ដឹកនាំជំនាន់មុនៗ នៃប្រទេសទាំងពីរ ដូចជា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ លោកម៉ៅ សេទុង និងលោកជូ អេងឡាយ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមេត្រីភាព រវាងប្រទេសទាំងពីរ បង្កើតឡើង ដោយឈរលើមូលដ្ឋាន គោលការណ៍ទាំង៥ដែលរួមរស់ដោយសន្តិសហវិជ្ជមាន និងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ រវាងប្រទេសចិននិងកម្ពុជា បន្តរក្សាការប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធិ ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានហៅគ្នាទៅវិញទៅមកថាជា “មិត្តដែកថែប”ក្នុងកាលៈទេសៈផ្សេងៗគ្នា ។ មិត្តភាពរវាងប្រទេសចិននិងកម្ពុជា ស៊ូទ្រាំនឹងការសាកល្បង នៃពេលវេលានិងបម្រែបម្រួល ស្ថានភាពអន្តរជាតិ ហើយនឹងស្ថិតស្ថេរគង់វង្ស ជារៀងរហូត ។ ខណៈមានការលំបាកបំផុត ដែលប្រទេសចិនប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ នៅដើមឆ្នាំ២០២០ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានទៅបំពេញ ទស្សនកិច្ច នៅប្រទេសចិន ដែលជាប្រមុខរដ្ឋបរទេសដំបូងគេ ដែលទៅបំពេញទស្សនកិច្ច នៅប្រទេសចិន បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ នៅប្រទេសចិន។
ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងប្រទេសចិននិងកម្ពុជាចូលជាធរមាន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានលើសពី១០ ប៊ីលានដុល្លារអាមេរិក មុនការគ្រោងទុក២ឆ្នាំ ។ អង្ករ ចេក និងស្វាយដែលមាន គុណភាពល្អរបស់កម្ពុជា បានចូលដល់ក្រុម គ្រួសារទូទៅរបស់ប្រទេសចិន តំបន់សេដ្ឋកិច្ចកំពង់ផែព្រះសីហនុ ដែលភាគីទាំងពីរ សហការសាងសង់ បានទាក់ទាញសហគ្រាស ពិភពលោកចំនួន១៧០ទៅវិនិយោគ និងបង្កើតឱកាសការងារជិត៣ម៉ឺន ផ្លូវល្បឿនលឿន ពីក្រុងភ្នំពេញទៅកំពង់ផែព្រះសីហនុបានសាងសង់រួចរាល់ កម្ពុជាបានមានផ្លូវល្បឿនលឿន ដំបូងគេបង្អស់ចាប់ពីពេលនេះតទៅ ៕