ព័ត៌មានអន្តរជាតិ

ចិន ប្រកាសអំពីដំណើរទស្សនកិច្ច របស់មេដឹកនាំអ៊ឺរ៉ង់

បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi ត្រូវបានក្រសួងការបរទេស នៃប្រទេសចិនបានប្រកាសគ្រោងនឹង ធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន នាសប្តាហ៍ក្រោយនេះហើយ។

ផែនការបំពេញ ដំណើរទស្សនកិច្ចរបស់លោក Raisi នឹងត្រូវធ្វើឡើងនៅអំឡុងពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែកុម្ភៈ តបតាមការអញ្ជើញ របស់លោកប្រធានាធិបតីចិន Xi Jinping នេះបើយោងតាមការបញ្ជាក់បន្ថែម ដោយក្រសួងការបរទេសចិន។

គួរឲ្យដឹងដែរថា ដំណើរបំពេញទស្សនកិច្ចរយៈពេល ៣ថ្ងៃនេះ ក៏នឹងមានជំនួបរវាងមេដឹកនាំ ក្រុមអ្នកជំនាញនៃប្រទេសទាំងពីរផង ព្រមទាំងការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសំនខាន់ៗ ជាច្រើនផងរវាងភាគីទាំងពីរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top