ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​ឲ្យ​អាមេរិក ដក​ទណ្ឌកម្ម​ឯកតោភាគី ​ប្រឆាំង​នឹង​ស៊ីរី ជាជាង​ការ​បង្ហាញ ​នយោបាយបន្ធូរបន្ថយ បណ្ដោះអាសន្ន

ប៉េកាំង ៖ នៅពេលសួររកការអត្ថាធិប្បាយ លើរបាយការណ៍ ដែលរតនាគារអាមេរិក បានប្រកាសការលើកលែង រយៈពេល ១៨០ ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ ចំពោះទណ្ឌកម្មរបស់ខ្លួន លើប្រទេសស៊ីរីសម្រាប់ “ប្រតិបត្តិការទាំងអស់ ដែលទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង សង្គ្រោះគ្រោះរញ្ជួយដី” ក្រសួងការបរទេស ចិន បានឆ្លើយតបកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែលុបចោល ជាបន្ទាន់នូវការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងស៊ីរី ជំនួសឲ្យការបង្ហាញ ពីនយោបាយ នៃការបន្ធូរបន្ថយ បណ្តោះអាសន្ន។

បន្ទាប់ពីមានការរញ្ជួយដី ជាបន្តបន្ទាប់ដែលបានវាយប្រហារ ភាគខាងត្បូងប្រទេសតួកគី និងភាគពាយព្យ នៃប្រទេសស៊ីរីកាលពីថ្ងៃចន្ទ អ្នកនាំពាក្យរដ្ឋាភិបាលស៊ីរី លោកស្រី Bouthaina Shaaban បានប្រាប់ Sky News ថា ប្រសិនបើសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដកទណ្ឌកម្ម “ប្រជាជនស៊ីរី នឹងអាចថែរក្សា ប្រទេសរបស់ពួកគេបាន” ។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានច្រានចោលការអំពាវនាវ បែបនេះ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម មួយចំនួន ប្រឆាំង នឹងស៊ីរីដែលត្រលប់ទៅឆ្នាំ១៩៧៩ ។ អន្តរាគមន៍យោធា របស់សហរដ្ឋអាមេរិក និងទណ្ឌកម្មឯកតោភាគីខុសច្បាប់ ប្រឆាំងនឹងស៊ីរីក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងមកនេះបានធ្វើឱ្យវិបត្តិសេដ្ឋកិច្ច និងជីវភាពរស់ នៅរបស់ប្រជាជនស៊ីរីកាន់តែធ្ងន់ធ្ងរ ហើយធ្វើឱ្យសមត្ថភាព ទប់ទល់របស់ស៊ីរីចុះខ្សោយ យ៉ាងខ្លាំង។

អ្នកនាំពាក្យចិន បានកត់ សម្គាល់ថា បន្ទាប់ពីការរញ្ជួយដី ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក បានរារាំងដោយផ្ទាល់នូវ ជំនួយមាសរយៈពេល ៧២ម៉ោងដល់ប្រទេស ស៊ីរី ដែលធ្វើអោយគ្រោះមហន្តរាយ ក្នុងតំបន់កាន់តែអាក្រក់ទៅៗ ។ ដូចដែលលោកស្រី Bouthaina Shaaban ទីប្រឹក្សាពិសេស របស់ប្រធានាធិបតីស៊ីរី Bashar al-Assad បានប្រកាសថា “វាមិនមែនជាមនុស្សជាតិនោះទេ វាជានយោបាយ”។

លោក Wang បានលើកឡើងថា “យើងជំរុញឱ្យរដ្ឋាភិបាល សហរដ្ឋអាមេរិក ដាក់ឡែកការគណនា ភូមិសាស្ត្រនយោបាយរបស់ខ្លួន លុបចោលជាបន្ទាន់នូវទណ្ឌកម្ម ឯកតោភាគីខុសច្បាប់ ទាំងអស់ប្រឆាំងនឹងប្រទេសស៊ីរី និងបញ្ឈប់ការបង្កើត គ្រោះមហន្តរាយមនុស្សធម៌ ដែលបង្កើតឡើងដោយមនុស្ស” ៕

To Top