ព័ត៌មានអន្តរជាតិ

ជម្លោះ​រុស្ស៊ី​-​អ៊ុយក្រែន ​ធ្វើឱ្យ​ជំហរ​នយោបាយ ​ការបរទេស​ របស់​ហ្វាំងឡង់​មាន​អស្ថិរភាព

ហេលហ្សេនគី ៖ ការផ្លាស់ប្តូរគោលនយោបាយការបរទេស និងសន្តិសុខ ជាពិសេសជម្លោះ រវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យមានអស្ថិរភាព ដល់ជំហរគោលនយោបាយការបរទេស និងសន្តិសុខរបស់ប្រទេសហ្វាំងឡង់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាព ចំពោះការវាយតម្លៃហានិភ័យជាតិ របស់រដ្ឋាភិបាល ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ។

ការវាយតម្លៃដែលចេញ ផ្សាយដោយក្រសួងមហាផ្ទៃហ្វាំងឡង់ គ្របដណ្តប់លើសេណារីយ៉ូ និងការរំខានសំខាន់ៗចំនួន ២១ថ្នាក់ជាតិ រាប់ចាប់ពីសកម្មភាព ឥទ្ធិពលកូនកាត់ និងជម្លោះប្រដាប់អាវុធ រហូតដល់គ្រោះមហន្តរាយធម្មជាតិ គ្រោះថ្នាក់ឧស្សាហកម្ម និងបាតុភូតអាកាសធាតុ។

ការវាយតម្លៃហានិភ័យពីមុនត្រូវបានបោះពុម្ពក្នុងឆ្នាំ២០១៨ ។ ការវាយតម្លៃនេះរំពឹងថា នឹងកើតមានឧបទ្ទវហេតុភ្លាមៗ ដែលផ្តោតលើប្រទេសហ្វាំងឡង់ ដែលជះឥទ្ធិពលដល់មុខងារសំខាន់ៗ របស់សង្គម ហើយតម្រូវឱ្យអាជ្ញាធរអនុម័តវិធានការពិសេស ឬសូម្បីតែស្នើសុំជំនួយពីប្រទេសផ្សេងៗ។

យោងតាមរបាយការណ៍ ការប្រែប្រួលអាកាសធាតុ ឌីជីថលភាវូបនីយកម្មនៃសង្គម សកម្មភាពឥទ្ធិពលកូនកាត់ និងតម្លៃបណ្តាញ និងខ្សែសង្វាក់ផលិតកម្ម គឺជាឧទាហរណ៍បន្ថែមនៃនិន្នាការអភិវឌ្ឍន៍ និងបាតុភូតនៅក្នុងបរិយាកាសប្រតិបត្តិការ នៃការគំរាមកំហែង និងការរំខាន។

ទូរទស្សន៍ជាតិ Yle បានចុះផ្សាយថា មានការគំរាមកំហែងថ្មីចំនួនពីរបើធៀបនឹងរបាយការណ៍មុន៖ ភ្លើងឆេះព្រៃដ៏ធំក្នុងពេលដំណាលគ្នា និងព្យុះអវកាសដ៏មានឥទ្ធិពលខ្លាំង ។

របាយការណ៍បានកត់ សម្គាល់ផងដែរថា មានប្រូបាប៊ីលីតេខ្ពស់នៃជំងឺរាតត្បាតថ្មីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ វាមិនអាចប៉ាន់ស្មានពីទំហំ នៃហានិភ័យ និងភាពធ្ងន់ធ្ងរ នៃជំងឺរាតត្បាតនេះជាមុនបាននោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top