ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយក្រែន អះអាងថា នឹង​បន្ដកាន់តំណែង ​របស់​ខ្លួន បើទោះជាមានរបាយការណ៍ បណ្ដេញលោកចេញ ពីតំណែងក៏ដោយ

គៀវ ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន លោក Oleksii Reznikov បានលើកឡើងថា លោកនឹងបន្ដកាន់តំណែង បច្ចុប្បន្នរបស់លោក បើទោះបីជាមានរបាយការណ៍ នៃការបណ្តេញចេញក៏ដោយ ។

ថ្លែងជាមួយអ្នកសារព័ត៌មានបរទេស លោក Reznikov បានលើកឡើងថា ប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានស្នើសុំឱ្យលោកបន្តកាន់តំណែង របស់លោកនៅក្នុងប៉ុន្មានខែ ខាងមុខនេះ។

កាលពីដើមខែនេះ លោក David Arakhamia មេដឹកនាំសភាបក្ស នៃបក្សបម្រើប្រជាជន បានលើកឡើងថាលោក Reznikov នឹងត្រូវជំនួសតំណែងដោយលោក Kyrylo Budanov ដែលជាប្រធានចារកម្ម របស់ប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារលោក Reznikov បានបញ្ជូនបេក្ខភាពតំណាងរាស្ត្រថ្មីទាំង ៣រូបរបស់លោកទៅកាន់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដើម្បីសុំការយល់ព្រម៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top