ព័ត៌មានអន្តរជាតិ

ប្រជាជនអាល្លឺម៉ង់ ជិតកន្លះលាននាក់ ដាក់ញត្តិគាំទ្រសន្តិភាព និងអង្វរករសុំឱ្យក្រុងប៊ែកឡាំង កុំផ្តល់អាវុធឱ្យអ៊ុយក្រែនទៀត

បរទេស៖ ប្រជាជនអាល្លឺម៉ង់ ជិត ៥០០ ០០០ នាក់បានគាំទ្រញត្តិមួយ ជំរុញឱ្យអធិការបតី លោក Olaf Scholz ដឹកនាំកិច្ចខិតខំប្រឹងប្រែង សម្រាប់ការចរចាសន្តិភាព នៅអ៊ុយក្រែន។

ការអំពាវនាវនេះ ត្រូវបានសរសេរ ដោយអ្នកកាសែត Alice Schwarzer និង Sahra Wagenknecht សមាជិកដ៏លេចធ្លោ នៃគណបក្សឆ្វេងនិយម អាល្លឺម៉ង់ (Die Linke) ហើយក៏បានអង្វរករដល់មន្រ្តី នៅទីក្រុងប៊ែរឡាំង កុំឱ្យផ្តល់អាវុធដល់ Kiev បន្ថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាឯកសារដែលត្រូវបានបោះពុម្ពកាលពីថ្ងៃសុក្រមុន និងបានប្រមូលផ្តុំអ្នកគាំទ្រកាន់តែច្រើនឡើងៗបានអះអាងថា ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យបាត់បង់ជីវិតបុគ្គលិកយោធាជាង ២០០ ០០០ នាក់ និងជនស៊ីវិល ៥០ ០០០ នាក់រួចទៅហើយ។

អ្នក​និពន្ធ​បាន​ព្រមាន​ថា «ប្រសិន​បើ​ការ​ប្រយុទ្ធ​គ្នា​បន្ត​បែប​នេះ អ៊ុយក្រែន​នឹង​ក្លាយ​ជា​ប្រទេស​ដែល​មាន​ប្រជាជន​រស់នៅតិចទៅៗ និង​ត្រូវ​បាន​បំផ្លាញ​ឆាប់ៗ»។ Wagenknecht និង Schwarzer ក៏អះអាងថា “មនុស្សជាច្រើននៅអឺរ៉ុបភ័យខ្លាចអំពីការពង្រីកសង្រ្គាម” ។

នៅក្នុងបានញត្តិ​នេះ​អះអាង​ថា ពលរដ្ឋ​អ៊ុយក្រែន​ត្រូវ​ការ​សាមគ្គីភាព​ពី​អាល្លឺម៉ង់ ប៉ុន្តែ​មាន​សំណួរ​ថា តើ​គោលនយោបាយ​បច្ចុប្បន្ន​របស់​ទីក្រុង​ប៊ែរឡាំង​ពិត​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​គាំទ្រ​ដែល​ពួកគេ​ទាមទារ​ឬ​អត់។

អ្នកនិពន្ធសួរដោយដកស្រង់ការអត្ថាធិប្បាយថ្មីៗរបស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Annalena Baerbock អំពីអឺរ៉ុបកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ីថា “តើអ្វីទៅឥឡូវនេះ មួយឆ្នាំទៀត គោលដៅពិតប្រាកដនៃសង្រ្គាមនេះ?”

ញត្តិក៏ថែមទាំងបានបង្ហាញពីការសង្ស័យលើថាតើរដ្ឋាភិបាលរបស់លោក Scholz នឹងរក្សាពាក្យសន្យារបស់ខ្លួន និងមិនផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង។ យោងតាមលោក Wagenknecht និង Schwarzer អធិការបតីអាល្លឺម៉ង់បានឆ្លងកាត់ “បន្ទាត់ក្រហម” ជាច្រើនរួចទៅហើយនៅក្នុងប៉ុន្មានខែថ្មីៗនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top