បរទេស៖ អាល្លឺម៉ង់បានជំរុញ ដៃគូអឺរ៉ុបរបស់ខ្លួន ឱ្យធ្វើឱ្យបានល្អតាមការសន្យារបស់ខ្លួន ក្នុងការផ្គត់ផ្គង់រថក្រោះ Leopard ដល់ប្រទេសអ៊ុយក្រែន។ ប្រទេសតិចតួចបានបង្កើន ការផ្តល់អាវុធផលិត ដោយអាល្លឺម៉ង់ បើទោះបីជាមានការទាមទារសម្រាប់ក្រុងប៊ែរឡាំង ក្នុងការអនុញ្ញាតការដឹកជញ្ជូនទៅក្រុងគៀវនៅដើមឆ្នាំនេះក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសិទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសុក្រ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអះអាងថា ប្រទេសរបស់លោកមានកាតព្វកិច្ចជួយអ៊ុយក្រែនក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី ប៉ុន្តែលោកបានស្នើថា សម្ព័ន្ធមិត្តរបស់ទីក្រុងប៊ែកឡាំង មិនបានធ្វើតាមការសន្យា ក្នុងការបញ្ជូនរថក្រោះប្រយុទ្ធសំខាន់ Leopard 2 ពីស្តុករបស់ពួកគេទេ។
អធិការបតីអាល្លឺម៉ង់ បាននិយាយទៀតថា “អ្នកដែលអាចបញ្ជូនរថក្រោះប្រយុទ្ធបែបនេះពិតជាគួរតែធ្វើដូច្នេះ” ដោយបន្ថែមថាគាត់និងមន្រ្តីកំពូលអាល្លឺម៉ង់ ផ្សេងទៀតបាន “ធ្វើយុទ្ធនាការយ៉ាងខ្លាំងក្លា” សម្រាប់សម្ព័ន្ធមិត្ត ដើម្បីបញ្ជូនអាវុធ ទៅឱ្យអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា