បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយស្រង់ប្រភព ពីមន្ទីរបញ្ចកោណ ក្រសួងការបរទេស និងមន្ត្រី USAIDថា បន្ទាប់ពីបានបញ្ជូនជំនួយយោធា និងហិរញ្ញវត្ថុដែលមានតម្លៃ ១១០ពាន់លានដុល្លារទៅឱ្យអ៊ុយក្រែនក្នុងរយៈពេលមួយឆ្នាំមកនេះ សហរដ្ឋអាមេរិកកំពុងរៀបចំ ផែនការបញ្ជូនសវនករ និងអធិការទៅទីក្រុងគៀវ ដើម្បីកុំឱ្យពួកគេពឹងផ្អែកលើរបាយការណ៍ជជុះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា អធិការជាន់ខ្ពស់មកពីទីភ្នាក់ងារទាំងបីបានប្រាប់សារព័ត៌មានថា រហូតមកដល់ពេលនេះ ការត្រួតពិនិត្យត្រូវបានធ្វើឡើងដោយប្រើបុគ្គលិកក្នុងប្រទេសប៉ូឡូញ និងអាល្លឺម៉ង់។ បន្ទាប់ពីបានទៅទីក្រុងគៀវកាលពីខែមុន និងបានជួបជាមួយមន្ត្រីអ៊ុយក្រែន ពួកគេបានសម្រេចចិត្ត បញ្ជូនសវនករ និងអ្នកស៊ើបអង្កេតចំនួន ១៧៧នាក់ របស់ពួកគេទៅកាន់អ៊ុយក្រែនដោយខ្លួនឯង។
ភាគីទាំងបីបានជួបជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងហិរញ្ញវត្ថុ របស់ប្រទេសអ៊ុយក្រែន និងអគ្គរដ្ឋអាជ្ញា, ផ្នែកត្រួតពិនិត្យខាងក្រសួងការពារជាតិះអាមេរិក Robert Storch បានប្រាប់កាសែត Journal ដោយបន្ថែមថាពួកគេបានសង្កត់ធ្ងន់លើសហរដ្ឋអាមេរិក “ការរំពឹងទុកសម្រាប់ការទទួលខុសត្រូវ និងសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ ជាមួយការងារត្រួតពិនិត្យរបស់យើង។ ”
Diana Shaw អនុប្រធានផ្នែកត្រួតពិនិត្យ ( IG ) នៃក្រសួងការបរទេសអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានផ្តល់ “ជំនួយយ៉ាងច្រើនមិនគួរឱ្យជឿ” ដល់អ៊ុយក្រែនក្នុងរយៈពេល “ខ្លីណាស់” ហើយថា “ការក្លែងបន្លំ ការខ្ជះខ្ជាយ ការបំពានណាមួយ ដែលនឹងបង្វែរមូលនិធិនោះ ពីហានិភ័យគោលបំណង របស់ខ្លួន គឺ បង្កគ្រោះថ្នាក់ដល់លំហូរបន្តនៃជំនួយនោះ”៕
ប្រែសម្រួលៈ ណៃ តុលា