ព័ត៌មានជាតិ

មេដឹកនាំបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តវៀតណាម ផ្តល់សារៈសំខាន់ លើការបណ្ដុះបណ្តាល យុវជនបន្តវេន

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និង លោក ង្វៀន ហ្វូជុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអះអាងពីការផ្តល់សារៈសំខាន់ចំពោះការបណ្ដុះបណ្តាល យុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកដល់ការពង្រឹងនិងពង្រីក ចំណងមិត្តភាព នៃប្រទេសទាំងពីរ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា «ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពក្នុងការជំរុញថែមទៀត នូវទំនាក់ទំនងរវាងគណបក្ស រដ្ឋសភា ក្រសួងស្ថាប័ន អង្គការមហាជន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្តល់សារៈសំខាន់ចំពោះការបណ្ដុះបណ្តាល យុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក និងរួមចំណែកដល់ការពង្រឹងនិងពង្រីក ចំណងមិត្តភាព នៃប្រទេសទាំងពីរជាយូរអង្វែងតទៅ»៕

To Top