ព័ត៌មានអន្តរជាតិ

មន្ត្រីទូតជាន់ខ្ពស់អឺរ៉ុប អះអាងថា ប្លុកអឺរ៉ុបកំពុងស្ថិតនៅក្នុងរបៀប នៃការធ្វើសង្គ្រាមជាបន្ទាន់មួយ

បរទេស៖ ប្រធាន​គោល​នយោបាយ ​ការបរទេស​សហភាព​អឺរ៉ុបលោក Josep Borrell កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យមាន ការផ្គត់ផ្គង់អាវុធឲ្យអ៊ុយក្រែនបន្ថែមទៀត និងកាន់តែលឿនជាងនេះ ប្រសិនបើមិនចង់ឲ្យអ៊ុយក្រែនបរាជ័យ និងសង្គ្រាមនេះនឹងបញ្ចប់ ទៅក្នុងពេលឆាប់ៗនេះជាមិនខាន។

លោក Borrell បានបន្តទៀតថា៖ ពួកយើងបច្ចុប្បន្នកំពុងស្ថិតនៅ ក្នុងរបៀបនៃការធ្វើសង្គ្រាមជាបន្ទាន់មួយ។ ជម្លោះនេះនឹងអាចបញ្ចប់ ទៅក្នុងពេលឆាប់ៗនេះ ហើយអ៊ុយក្រែនគឺជាអ្នកបរាជ័យ ប្រសិនបើយើងទាំងអស់គ្នា មិនបានធ្វើការផ្គត់ផ្គង់អាវុធច្រើន និងទាន៉ពេលវេលាទេនោះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀត ។

មន្ត្រីជាន់ខ្ពស់អឺរ៉ុបរូបនេះ បានថ្លែងសេចក្តីថ្លែងការណ៍ របស់លោកនៅក្នុងថ្ងៃចុងក្រោយនៃ កម្មវិធីសន្នសិទកាសែតនាទីក្រុងមុយនិច ប្រទេសអាល្លឺមំង់ ហើយបន្ថែមទៀតអឺរ៉ុប នឹងធ្វើការប្រជុំបន្ទាន់មួយទៀត ថ្នាក់រដ្ឋមន្ត្រីការពារជាតិចន្លោះពីថ្ងៃទី៨ និងថ្ងៃទី៩ ខែមិនាខាងមុខ ដើម្បីស្វែងរកដំណោះស្រាយថ្មី។

លោកបន្តបញ្ជាក់ទៀតថា លោកនឹងលើកឡើងជាសំណើ ផ្ទាល់ខ្លួនចំពោះការប្រើប្រាស់ គម្រោងមូលនិធិលុយជំនួយ របស់អឺរ៉ុបប្រមាណជ ៣,៦ពាន់លានអឺរ៉ូ ដើម្បីផ្តល់ជាជំនួយអាវុធឲ្យ អ៊ុយក្រែនបន្ថែមទៀតផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top