នៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៣ មហោស្រពភាពយន្តចិន “ខ្សែក្រវាត់ និងផ្លូវ” ដែល សហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងការបរទេសចិន និងក្រសួងវប្បធម៌ និងទេសចរណ៍ចិន បានចាប់ដំណើរការជាផ្លូវការ តាមអនឡាញ ។ អ្នកនយោបាយសំខាន់ៗ អតីតអ្នកនយោបាយសំខាន់ៗ និងអ្នកទទួលខុសត្រូវ នៃប្រព័ន្ធផ្សព្វផ្សាយចំនួនជាង ៥០ រូប នៃប្រទេសជាង ៤០ បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ដើម្បីជូនពរឱ្យមហោស្រពភាព យន្តលើកនេះទទួលបានជោគជ័យ ។
សូមបញ្ជាក់ថា ឆ្នាំ ២០២៣នេះ ជាខួបទី ១០ នៃការដាក់ចេញគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” ដែលលើកឡើង ដោយលោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ។ មហោស្រពភាពយន្តចិនឆ្នាំនេះ បានប្រារព្ធធ្វើក្រោមប្រធានបទ “ខ្សែក្រវាត់ និងផ្លូវ “។ ភាពយន្តឯកសារ និងភាពយន្ត ប្រធាន បទពិសេសជាង ៦០ រឿងជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ដែលផលិត ដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹង ត្រូវចាក់ផ្សាយ តាមប្រព័ន្ធ ផ្សព្វផ្សាយ និងមជ្ឈមណ្ឌលវប្បធម៌ចិន នៅក្រៅប្រទេសចំនួន រាប់រយជុំវិញ ពិភពលោក ដើម្បីរៀបរាប់ពីរឿងរ៉ាវ នៃការអភិវឌ្ឍការតភ្ជាប់ និងការផ្លាស់ប្តូរមិត្តភាព រវាងប្រទេស ដែលចូលរួមកសាង “ខ្សែក្រវាត់ និងផ្លូវ” ។
នៅក្នុងពិធីសម្ពោធបើក លោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Hu Heping រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងលោក Shen Haixiong អគ្គនាយកនិង ជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាដោយឡែកពីគ្នា ព្រមទាំងរួមគ្នាដាក់ឱ្យដំណើរ ការមហោស្រពភាពយន្តលើកនេះ ៕