ព័ត៌មានជាតិ

មន្រ្តីការទូតអង់គ្លេស សរសើរពីការរីកចម្រើន យ៉ាងឆាប់រហ័សនៅកម្ពុជា 

ភ្នំពេញ៖ លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភព​អង់គ្លេស ប្រចាំនៅកម្ពុជាដែលទើប តែងតាំងថ្មីបានបង្ហាញការកោតសរសើរពីការរីកចម្រើន យ៉ាងឆាប់រហ័សនៅកម្ពុជា។នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន។

ការលើកឡើងរបស់់លោកឯកអគ្គរាជទូតអង់គ្លេសបានធ្វើឡើងក្នុងឱកាសចូូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងជំនួបនោះ លោក ឯកអគ្គរាជទូតបានសូមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើប្រាស់ និងនិយាយជាសាខ្មែរ។
លោកដូមីនិក បានជម្រាបជូនសម្ដេចតេជោថា លោកធ្លាប់បានមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១០។ បើប្រៀបធៀបពីពេលនោះ នឹងពេលបច្ចុប្បន្ននេះលោកបានពិនិត្យឃើញថា កម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជាកិច្ចឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក ដូមីនិក ចំពោះការកោតសរសើរពីភាពរីកចម្រើននៅកម្ពុជាក៏ដូចជាការកត់សម្គាល់លើការដឹកនាំរបស់សម្តេច។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកោតសរសើរលោកដូមីនិក ដែលនិយាយភាសាខ្មែរបានយ៉ាងល្អប្រសើរ៕

To Top