ព័ត៌មានអន្តរជាតិ

Update ៖ លោក បៃដិន កើតសរសើរ ដល់ភាពរឹងមាំរបស់អង្គការ NATO ខណៈលោកពូទីន រិះគន់ទៅលើ លោកខាងលិច បង្កាត់ភ្លើងសង្គ្រាម ប្រឆំាងនឹងរុស្ស៊ី

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន បានបង្វែរភាពក្លាហាន របស់គាត់តម្រង់ ទៅរកលោកខាងលិច ខណៈដែលលោកប្រធានាធិបតី ចូ បៃដិន ធ្វើដំណើរទស្សនកិច្ច ទៅកាន់ ទីក្រុង គៀវ ដោយបានកើតសរសើរ លទ្ធិប្រជាធិបតេយ្យ របស់លោកខាងលិច ចំពោះការ ក្រោកឈរឡើង ចំពោះការឈ្លានពានរបស់រុស្ស៊ី ។
នៅក្នុងរយៈពេលមួយសប្តាហ៍ ដ៏ធំជាមួយនឹងព្រឹត្តិការណ៍មុន ខួបថ្ងៃសុក្រ នៃការឈ្លានពាន អ៊ុយក្រែន របស់រុស្ស៊ី លោកពូទីនបានដូច្នេះមុនគេ ។

លោកបានអះអាងថា លោកខាងលិចបានបើកផ្លូវឲ្យណាហ្ស៊ីអាល្លឺម៉ង់ ហើយបានប្រែក្លាយអ៊ុយក្រែនឲ្យទៅជារបបណាហ្ស៊ីនិយមដែលជា “ការប្រឆាំងនឹងរុស្ស៊ី” ។

នៅប៉ុន្មានម៉ោងក្រោយមក លោក បៃដិន បានថ្លែងថា មេដឹកនាំផ្តាច់ការយល់តែពាក្យមួយថា “ទេ ទេ ទេ!” ។

លោកបានថ្លែងថា “លោកពូទីន បានគិតថា ពិភពលោក នឹងវិលទៅមុខ គឺគាត់យល់ខុស” ដោយសច្ចាថា អង្គការ NATO មានសាមគ្គីភាព ជាងពេលណាៗទាំងអស់ ។ លោកបានបន្ថែមថា ក្រុងគៀវ ឈររឹងមាំ មានមោទនភាព និងសេរីភាព ហើយការគាំទ្ររបស់លោកខាងលិច សម្រាប់អ៊ុយក្រែន នឹងមិនបរាជ័យឡើយ ។

ដោយស្វាគមន៍គាត់ទៅកាន់ ប្រាសាទរាជវង្សនៃទីក្រុងវ៉ារស្សាវ៉ា ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បានថ្លែងថា តាមរយៈការធ្វើដំណើរ ទៅកាន់ទីក្រុង គៀវ លោក បៃដិន បានបង្ហាញពិភពលោកសេរីមិនខ្លាចអ្វីទាំងអស់ ។ តួនាទីរបស់អង្គការ NATO គឺការពារ និងគាំទ្រពិភពលោកសេរី ហើយអ៊ុយក្រែន #ត្រូវតែឈ្នះសង្គ្រាមនេះ” ៕

To Top