បរទេស៖ ប្រជាជនអាល្លឺម៉ង់ រាប់ម៉ឺននាក់ បានបង្ហាញភាពក្លាហាន ដើម្បីចូលរួមការបះបោរ ដើម្បីសន្តិភាពដែលជាការប្រមូលផ្តុំដ៏ធំ ដែលរៀបចំដោយ អ្នកនយោបាយ Die Linke (គណបក្សឆ្វេង) Sahra Wagenknecht និងអ្នកនិពន្ធ Alice Schwarzer កាលពីថ្ងៃសៅរ៍។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅច្រកទ្វារ Brandenburg ដោយអំពាវនាវឱ្យមានការចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះ ក្នុងប្រទេសអ៊ុយក្រែន និងទាមទារឱ្យទីក្រុងប៊ែរឡាំង បញ្ឈប់ការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ ផងដែរ។
លោកស្រី Wagenknecht បានរិះគន់រដ្ឋាភិបាលអាល្លឺម៉ង់ ចំពោះការព្យាយាម “បំផ្លាញប្រទេសរុស្ស៊ី” ដោយជំរុញឱ្យមេដឹកនាំធ្វើឱ្យទីក្រុងម៉ូស្គូ “ការផ្តល់ជូន” ដើម្បីឱ្យការចរចាសន្តិភាពអាចចាប់ផ្តើម។ លោកស្រីបាននិយាយថា ការប្រមូលផ្តុំនេះតំណាងឱ្យ “ការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមរបស់ពលរដ្ឋ” និងការចាប់ផ្តើមនៃ “ចលនាសន្តិភាពដ៏រឹងមាំថ្មីនៅក្នុងប្រទេសអាល្លឺម៉ង់” ។
បាតុកម្មនេះបានស្វាគមន៍ក្រុមបាតុករ មកពីគ្រប់មជ្ឈដ្ឋាននយោបាយ ដោយប្រកាសថាអ្នកណាដែលចង់បានសន្តិភាព “ដោយបេះដូងស្មោះត្រង់” ត្រូវបានស្វាគមន៍ ។
អ្នករៀបចំបានរាប់អ្នកចូលរួមប្រហែល ៥០ ០០០ នាក់ ខណៈដែលប៉ូលីសបានផ្តល់តួលេខទាបត្រឹមចំនួន ១៣ ០០០នាក់៕
ប្រែសម្រួលៈ ណៃ តុលា