ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ របស់ប្រព័ន្ធសារព័ត៌មាន អាមេរិកបង្ហាញថា តាំងពីឆ្នាំ២០២១មក ការប្រើកម្លាំងពលកម្ម កុមារនៅអាមេរិក បានកើនឡើងយ៉ាងខ្លាំង

តាមការផ្សាយដំណឹង នៃកាសែតញូយ៉កថែម កាលពីថ្ងៃទី២៥ខែកុម្ភៈ តាមម៉ោង ក្នុងតំបន់បានឱ្យដឹងថា យោងតាមការស្ទង់មតិមួយ នៃកាសែតញូយ៉កថែម បានរកឃើញថា ចំនួនកុមារអន្តោប្រវេសន៍ ដែលបានចូលក្នុងប្រទេសអាមេរិក ដោយគ្មានអាណាព្យាបាល មកជាមួយបាន បំបែកកំណត់ត្រាថ្មី ហើយទីបំផុត ការងារដែលកុមារទាំងនេះ បានធ្វើគឺបានល្មើស នឹងច្បាប់ពលកម្មកុមារ ។ ពលកម្មកុមារមាននៅពាស ពេញគ្រប់មុខរបរ នៃរដ្ឋនានា ទូទាំងអាមេរិក ក្នុងនោះ ក៏បូករួមការងារអនាម័យដ៏មានហានិភ័យខ្ពស់ នៅទីសត្វឃាតនិងរោងចក្រផលិតគ្រឿង បន្លាសរថយន្តផងដែរ ។

តាមការផ្សាយ ដំណឹងឱ្យដឹងថា តាំងពីឆ្នាំ២០២១មក ការប្រើពលកម្មកុមារ នៅអាមេរិក បានកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២២ អនីតិជនគ្មាន អាណាព្យាបាល ដែលបានចូលក្នុងប្រទេសអាមេរិក មានចំនួនឡើងដល់១សែន៣ម៉ឺននាក់ តួលេខនេះស្មើនឹង៣ដង នៃរយៈពេល៥ឆ្នាំមុន ហើយតាមការប៉ាន់ប្រមាណ នៅរដូវក្តៅឆ្នាំនេះ តួលេខនេះនឹងបន្តកើនឡើងថែមទៀត ។

តាមការផ្សាយដំណឹងឱ្យដឹងទៀតថា ប្រព័ន្ធដែលបង្កើតឡើង ក្នុងគោលបំណងការពារកុមារនៅអាមេរិក បានត្រូវបំផ្លាញអស់ហើយ៕

To Top