បរទេស៖ ថ្មីៗនេះប្រទេសប្រេស៊ីលបានប្រកាសអនុញ្ញាតិឲ្យនាវាចម្បាំងចំនួន២គ្រឿង របស់ប្រទេសអ៊ីរ៉ង់ សុំចូលចិត្តនៅក្នុង ផែរបស់ខ្លួន ហើយព្រឹត្តិការណ៍លើកនេះ បានកើតឡើងនៅក្រោយពេលមានការ ពន្យាពេលនៃជំនួបគ្នារវាង ក្រុមអ្នកកាទូតតំណាងផង និងថ្វីបើមានសំពាធពីសំណាក់សហរដ្ឋអាមេរិកផង។
នាវាចម្បាំងរបស់អ៊ីរ៉ង់គឺ IRIS Makran និង IRIS Dena បានចូលចតនៅក្នុងផែនារដ្ឋធានី Rio de Janerio និងត្រូវបាន អះអាងដោយ មន្ត្រីជាន់ខ្ពស់របស់ប្រទេសប្រេស៊ីលហើយជឿជាក់ថា នាវាទាំងពីរ នឹងបន្តមានវត្តមាននៅទីនោះ រហូតដល់ថ្ងៃទី៤ខែមិនាមុនពេលពួកគេត្រូវធ្វើដំណើរ បន្តទៅកាន់ព្រែកជីកប៉ាណាម៉ាដែលពុះចែករវាងទ្វីបអាមេរិក។
ការសម្រេចចិត្តរបស់ប្រេស៊ីល បានធ្វើឡើងទាំង ដែលបានទទួលការព្រមាននិងការ ដាក់សំពាធដោយផ្ទាល់ពីអាមេរិក តាមរយៈអគ្គរដ្ឋទូតអាមេរិក Elizabeth Bagley ប្រចាំនៅប្រទេសប្រេស៊ីល។
លោកស្រីតំណាងរដ្ឋាភិបាលអាមេរិករូបនេះធ្លាប់ បានព្រមានមិនឲ្យនាវាចម្បាំងអ៊ីរ៉ង់ ចូលមកផែសមុទ្ររបស់ប្រទេស ប្រេស៊ីលឡើយដោយចោទប្រកាន់ថា វានឹងក្លាយទៅជាសកម្មភាពជួយសម្របសម្រួលជំនួញ បែបខុសច្បាប់និងជួយ គាំទ្រដល់សកម្មភាពរបស់ ក្រុមភេវរកម្មទៀតផង៕
ប្រែសម្រួល៖ស៊ុនលី