ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែ នឹងក្លាយជាសមាជិក របស់អង្គការ NATO នៅក្នុងរយៈពេលមួយដ៏វែង

HELSINKI៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Jens Stoltenberg ប្រធានអង្គការ NATO បានឲ្យដឹងនៅថ្ងៃអង្គារថា អ៊ុយក្រែន នឹងក្លាយជាសមាជិក នៃសម្ព័ន្ធភាពក្នុង “រយៈពេលវែង” ប៉ុន្តែបានសង្កត់ធ្ងន់ថា បញ្ហាភ្លាមៗគឺវានៅតែជាប្រទេសឯករាជ្យមួយ ប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ី ។

លោក Stoltenberg បានប្រាប់ដល់អ្នកយកព័ត៌មាន ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់រដ្ឋធានី Helsinki របស់ប្រទេសហ្វាំងឡង់ថា “សម្ព័ន្ធមិត្ត NATO បានយល់ព្រមថា អ៊ុយក្រែន នឹងក្លាយជាសមាជិក នៃសម្ព័ន្ធភាពរបស់យើង ប៉ុន្តែនៅពេលជាមួយគ្នានោះ គឺជាទស្សនវិស័យរយៈពេលវែង” ។

លោក Stoltenberg បានថ្លែងទៀតថា “បញ្ហានៅពេលនេះគឺថា អ៊ុយក្រែន ឈ្នះជាប្រទេសឯករាជ្យអធិបតេយ្យ ដូច្នេះហើយយើងត្រូវតែគាំទ្រអ៊ុយក្រែន” ។

បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានជំរុញឱ្យសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិក ផ្តល់សិទ្ធិឱ្យប្រទេសរបស់គាត់ចូលជាសមាជិកឲ្យបានឆាប់រហ័ស ។

អ៊ុយក្រែន បានដាក់ពាក្យចូលជាសមាជិកសហភាពអឺរ៉ុបក្នុងខែកុម្ភៈ ឆ្នាំ២០២២ មិនយូរប៉ុន្មានបន្ទាប់ពីវាត្រូវបានឈ្លានពាន ហើយត្រូវបានផ្តល់ឋានៈជាបេក្ខជនក្នុងខែមិថុនា ។

នៅគ្រាដែលសង្រ្គាមបានបញ្ចប់ “យើងត្រូវធានាថា ប្រវត្តិសាស្រ្តមិនកើតឡើងម្តងទៀត” Stoltenberg បានប្រាប់សន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីហ្វាំងឡង់ Sanna Marin ។

“ប្រធានាធិបតី លោក ពូទីន មិនអាចបន្តវាយប្រហារប្រទេសជិតខាងបានទេ ។ គាត់ចង់គ្រប់គ្រងអ៊ុយក្រែន ហើយគាត់មិនមានផែនការសម្រាប់សន្តិភាពទេ គាត់កំពុងរៀបចំផែនការសម្រាប់សង្រ្គាមបន្ថែមទៀត” ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top