ព័ត៌មានអន្តរជាតិ

Update៖ ហ្វាំងឡង់ ចាប់ផ្តើមសាងសង់ ជញ្ជាំងព្រំដែន រវាងប្រទេសខ្លួន ជាមួយរុស្ស៊ី

BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១ មីនា ឆ្នាំ២០២៣ថា ប្រទេសហ្វាំងឡង់បានចាប់ផ្តើមសាងសង់របងប្រវែង ២០០គីឡូម៉ែត្រ នៅតាមព្រំដែន របស់ខ្លួនជាមួយ ប្រទេសរុស្ស៊ី ដើម្បីបង្កើនសន្តិសុខ ។

ឆ្មាំព្រំដែនបានលើកឡើងថា ជញ្ជាំងនឹងមានកម្ពស់៣ម៉ែត្រ ដែលមានលួសបន្លានៅពីលើ ។

គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់ មានព្រំប្រទល់ជាប់សហភាពអឺរ៉ុប ដែលវែងជាងគេជាមួយរុស្ស៊ី ដែលមានចម្ងាយ១.៣៤០ គីឡូម៉ែត្រ ។ នៅពេលបច្ចុប្បន្ននេះ ព្រំដែនរបស់ប្រទេសហ្វាំងឡង់ ត្រូវបានធានាសុវត្ថិភាព ជាចម្បងដោយរបងឈើស្រាល។

ប្រទេសហ្វាំងឡង់ បានសម្រេចចិត្តសាងសង់ ជញ្ជាំងព្រំដែននេះ ដោយសារមានការកើនឡើង នៃប្រជាជនរុស្ស៊ី ដែលចង់គេចពីការចុះចូល ដើម្បីប្រយុទ្ធនៅអ៊ុយក្រែន ។

ចំពោះការងារលើជញ្ជាំង នៅច្រកព្រំដែន Imatra បានចាប់ផ្តើមកាលពីថ្ងៃអង្គារជាមួយនឹង ការកាប់ឆ្ការព្រៃឈើ ខណៈដែលការសាងសង់ផ្លូវ និងការដំឡើងជញ្ឌាំងព្រំដែនត្រូវបានគ្រោង នឹងចាប់ផ្តើមនៅក្នុងខែមីនានេះ ៕

To Top