ព័ត៌មានអន្តរជាតិ

បទវិភាគ៖ លើកទី៦៣ ! ភាគីអាមេរិក ជាន់ឈ្លីលើក្បួនច្បាប់ ពាណិជ្ជកម្ម សេរីម្តងទៀត

នៅក្នុងកិច្ចប្រជុំជាប្រចាំ នៃស្ថាប័នដោះស្រាយ វិវាទរបស់អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ដែលបានធ្វើឡើងនៅ ថ្ងៃទី២៧ខែកុម្ភៈ ប្រទេសអាមេរិក បានប្រើសិទ្ធិ” បោះឆ្នោតវេតូ” តាមតែទំនើងចិត្តរបស់ខ្លួន ជាថ្មីម្តងទៀត ដែលបានជំទាស់ ចំពោះសេចក្តីស្នើច្បាប់ ស្តីពីការចាប់ដំណើរកា ររបៀបវារៈជ្រើសរើសចៅក្រមថ្មី នៃស្ថាប័នបណ្តឹងឧទ្ធរណ៍។ សំណើនេះ គឺលើកឡើងរួមគ្នាដោយសមាជិក អង្គការពាណិជ្ជកម្ម ពិភពលោកចំនួន១២៧ ប៉ុន្តែត្រូវបានរារាំងជាលើកទី៦៣ ។ ប្រទេសហ្គាតេម៉ាឡា បានថ្លែងសុន្ទរកថា ក្នុងនាមជាតំណាងថា ទង្វើដែលរារាំងរបៀបវារៈ ជ្រើសរើសចៅក្រមថ្មី គឺគ្មានមូលដ្ឋានច្បាប់ ណាមួយទេ ហើយនឹងប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍របស់សមាជិក នៃអង្គការពាណិជ្ជកម្ម ពិភពលោកជាច្រើនផងដែរ ។

សូមបញ្ជាក់ថា យន្តការដោះស្រាយវិវាទ គឺជាសសរស្តម្ភ ដ៏សំខាន់មួយរបស់អង្គការពាណិជ្ជ កម្មពិភពលោក ។ ស្ថាប័នបណ្តឹងឧទ្ធរណ៍ ត្រូវបានគេដាក់ឈ្មោះថា ជា “តុលាការកំពូល”នៃពាណិជ្ជកម្ម ពិភពលោក ហើយរបាយការណ៍ របស់វាគឺត្រូវចាត់ទុកថា ជាការកាត់ក្ដីចុងក្រោយបង្អស់ ដែលមានអនុភាពដ៏ខ្លាំងក្លា ។ ស្ថាប័នបណ្តឹងឧទ្ធរណ៍ មានចៅក្រមអចិន្ត្រៃយ៍ចំនួន៧រូប ហើយត្រូវមានចៅក្រម យ៉ាងហោចណាស់៣រូប កំពុងកាន់មុខតំណែង ទើបរក្សាយន្តការនេះអាច ដំណើរ ការជាប្រក្រតី ។ ដោយសារក្នុងប៉ុន្មានឆ្នាំ កន្លងមកនេះ រដ្ឋាភិបាលអាមេរិក តែងតែរារាំងការតែងតាំង ចៅក្រមថ្មី បានជានៅខែធ្នូឆ្នាំ២០១៩ ស្ថាប័ននេះសល់តែចៅក្រមតែមួយរូប ហើយស្ថាប័ននេះ ត្រូវបានបង្ខំឱ្យ”បិទ” ដែលអង្គការពាណិជ្ជកម្ម ពិភពលោកបានធ្លាក់ចូល ទៅក្នុងវិបត្តិដ៏ធំបំផុតចាប់ តាំងពីការបង្កើតឡើងមក។ នៅថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០២០ ចៅក្រមទាំងអស់ នៃស្ថាប័នបណ្តឹងឧទ្ធរណ៍ បានលាឈប់ពីមុខតំណែង របស់ពួកគេ។
ហេតុអ្វីបាន ជាអាមេរិក “រារាំង” មិនឱ្យចាប់ដំណើរការរបៀបវារៈ ជ្រើសរើសចៅក្រមថ្មី នៃស្ថាប័នបណ្តឹងឧទ្ធរណ៍ម្តង ហើយម្តងទៀត នៅក្នុងWTO ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ? អ្នកវិភាគ បានចង្អុលបង្ហាញថា មូលហេតុជាគន្លឹះ គឺដោយមកពី ស្របតាមការងើបឡើង នៃអង្គភាពសេដ្ឋកិច្ច ដែលរីកចម្រើនជាថ្មី អាមេរិកយល់ឃើញថា ក្បួនច្បាប់របស់ WTO លែងមាន អំណោយផលដល់ខ្លួន ក្នុងការថែរក្សាផល ប្រយោជន៍ផ្ទាល់ខ្លួន ហើយដាក់កំហិតដល់” សេរីភាព “ដែលខ្លួនអនុវត្តគោល នយោបាយពាណិជ្ជកម្ម ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាមេរិកបានជំរុញយ៉ាងខ្លាំងក្លា នូវគោលនយោបាយគាំពារ និយមលើពាណិជ្ជកម្ម បានបំផុសសង្រ្គាម ពាណិជ្ជកម្ម ប្រឆាំងនឹងភាគីជាច្រើន ដូចជាប្រទេសចិន និងសហភាពអឺរ៉ុបជាដើម ។ តាមទស្សនៈរបស់អាមេរិក ប្រសិនបើមិនអាចប្រើWTOឱ្យបម្រើផលប្រយោជន៍ ផ្ទាល់ខ្លួនបាន នោះវានឹងធ្វើឱ្យយន្តការដោះស្រាយ វិវាទជាប់គាំង យ៉ាងហោចណាស់ វាអាចចៀសវាងការកាត់ក្តី ដែលមិនអំណោយផលដល់ខ្លួន ។

“ការគោរពតាមក្បូនច្បាប់” គឺជាពាក្យជាប់មាត់ របស់អ្នកនយោបាយវ៉ាស៊ីនតោន។ ប៉ុន្តែការពិត ពួកគេ”អនុវត្តតាម លុះត្រាតែសមស្រប នឹងផលប្រយោជន៍ផ្ទាល់ខ្លួន បើមិនសមស្របទេ គឺចាំបាច់ត្រូវជម្រុះចោល” រហូតដល់ប៉ុនប៉ង បង្កើតច្បាប់ថ្មីផ្សេងទៀត ។ ក្បួនច្បាប់អន្តរជាតិ មិន មែនជា”ក្បួនច្បាប់គ្រួសារ “របស់អាមេរិកទេ ហើយវាមិនអាចបម្រើ តែអាមេរិកឡើយ ។ មនុស្សមួយចំនួន របស់ភាគីអាមេរិក ប៉ុនប៉ង សំអាងលើអ្វីដែលហៅថាកម្លាំងជាក់ស្តែង ដើម្បីដោះស្រាយវិវាទខាងពាណិជ្ជកម្ម និងបង្ខំប្រទេសដទៃទៀត ឱ្យបន្ធូរបន្ថយគោលជំហរ នេះមិនត្រឹមតែជាន់ឈ្លី លើក្បួនច្បាប់ពាណិជ្ជកម្ម សេរីតែប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញ ក្បួនច្បាប់ នៃអភិបាលកិច្ចពហុភាគីទៀតផង ។ នៅក្នុងពិភពលោក ដែលធ្វើភាវូបនីយកម្ម និងពហុប៉ូល វាវូបនីយកម្ម អាមេរិកមិនអាចធ្វើអ្វីស្រេច តែចិត្តបានឡើយ ដែលធ្វើឱ្យពិភពលោក ទាំងមូលបង់ថ្លៃចំពោះ” ការផ្តល់អាទិភាព ដល់អាមេរិក”៕

To Top