ព័ត៌មានអន្តរជាតិ

ប្រធានផ្នែកឧស្សាហកម្មអឺរ៉ុប៖ សហភាពអឺរ៉ុប ត្រូវតែផ្លាស់ប្តូរទៅរកសេដ្ឋកិច្ច ក្នុងសម័យសង្រ្គាម

បរទេស៖ ប្រធានឧស្សាហកម្មរបស់សហភាពអឺរ៉ុបបាននិយាយថា ប្លុកនេះនឹងត្រូវផ្លាស់ប្តូរទៅជាគំរូសេដ្ឋកិច្ច “សម័យសង្គ្រាម” ប្រសិនបើអឺរ៉ុបសង្ឃឹមថា នឹងបំពេញតម្រូវការសមរភូមិរបស់ទីក្រុងគៀវ ដោយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានសម្តែងក្តីសង្ឃឹម សម្រាប់ការហូរចូលដ៏ធំ នៃគ្រាប់កាំភ្លើងពីអ្នកឧបត្ថម្ភបរទេសរបស់ពួកគេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកទទួលខុសត្រូវផ្នែកទីផ្សារផ្ទៃក្នុង គឺលោក Thierry Breton បានពិភាក្សាអំពីផែនការជំរុញការដឹកជញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលសម្ភាសន៍ជាមួយកាសែត Financial Times ដោយនិយាយថា លោកកំពុងធ្វើការជាមួយ ប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell ដើម្បីពង្រីកសមត្ថភាពឧស្សាហកម្មនៅអឺរ៉ុប កាត់បន្ថយការរាំងស្ទះការផ្គត់ផ្គង់ និងសម្ពាធធនាគារដើម្បីជំរុញ ការផ្តល់ប្រាក់កម្ចីរបស់ពួកគេ ដើម្បីជួយសម្រួលដល់ការផ្ទេរយោធាទៅកាន់ទីក្រុង គៀវ។

លោកបានប្រាប់សារព័ត៌មាន កាលពីថ្ងៃសុក្រថា “ខ្ញុំជឿថាវាដល់ពេលហើយដែលឧស្សាហកម្មការពារជាតិអ៊ឺរ៉ុប ផ្លាស់ទីទៅគំរូសេដ្ឋកិច្ចក្នុងសម័យសង្គ្រាម ដើម្បីបំពេញតម្រូវការផលិតកម្មការពារជាតិ របស់យើង” ដោយបន្ថែមថា លោកនិង លោក Borrell “បានប្តេជ្ញាចិត្តយ៉ាងពេញលេញដើម្បីគាំទ្រ ដល់ការបង្កើនផលិតកម្មឧស្សាហកម្មការពារអឺរ៉ុប ដើម្បីប្រឈមមុខនឹងការពិតនៃជម្លោះដែលមានកម្រិតខ្លាំង ដោយចាប់ផ្តើមជាមួយនឹងសំណួរអំពីគ្រាប់រំសេវ»៕ ប្រែសម្រួលៈ ណៃ តុលា

To Top